កីឡាករយុវជន៥នាក់ ដែលជាសមាជិកក្រុមបាល់ ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា ដែលបានខក ខានមិនបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីជួយក្រុមក្នុងការប្រកួតពានជើងឯកអាស៊ាន AFF U-19 Championship នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីពេលថ្មីៗកន្លងទៅ បានចេញ មុខ ទទួលស្គាល់ពី កំហុស និងលទ្ធផលធ្លាក់ដោយស្វ័យប្រវត្តិ គឺជាការសម្រេចចិត្តរបស់ខ្លួន មិនពាក់ព័ន្ធនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នោះទេ ។
ដោយសារក្រសួងអប់រំ យុវជន និងកីឡា អនុវត្តន៍តាមបទបញ្ញត្តិនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដ៏តឹង រឹងឆ្នាំនេះ សិស្សដែលមិនមកប្រឡង គឺ ក្រសួងសម្រេចឲ្យធ្លាក់ដោយស្វ័យប្រវត្តិ នេះគឺជាគោលការណ៍របស់ក្រសួង ។
ដោយឡែកមន្ដ្រី FFC ក៏បានបញ្ជាក់ឲ្យដឹងថា ចំពោះកីឡាករយុវជននៃសមាជិក្រុម U-19 កម្ពុជាចំនួន៥នាក់ដែលមិន បានចូលរួមប្រឡងដែលនោះ ក៏ធ្លាក់ដូច គ្នាដែរ ព្រោះពួកគេជ្រើសរើសយកការលេងបាល់នៅប្រទេសឡាវ ហើយសុទ្ធ ចិត្តបោះបង់ការប្រឡងចោលទាំងដឹងថា ការធ្វើបែបនេះនឹងត្រូវធ្លាក់ដោយ ស្វ័យប្រវត្តិ ។
ទន្ទឹមជាមួយនឹងការសម្រេចដោយលទ្ធផលធ្លាប់សម្រាប់សមាជិក U-19 កម្ពុជាទាំង៥នាក់ បានធ្វើឲ្យមហាជនជា ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ សម្ដែង ការមិនពេញចិត្ត និងធ្វើការរិះគន់នឹងចំណាត់ការរបស់ក្រសួងអប់រំ និង FFC ព្រោះពួកគេយល់ថា កីឡាករទាំង៥នាក់ ធ្វើដើម្បីជាតិ ប៉ុន្ដែបែរជាគ្មានការលើកទឹកចិត្តទៅវិញ ។
ទោះជាយ៉ាងនេះក្ដីភ្លាមៗនោះ កីឡាករយុវជនកម្ពុជា ដែលធ្លាប់បាក់ឌុបនោះ ពុំបានឆ្លើយតប ឬបកស្រាយភ្លាមៗជុំវិញ បញ្ហានេះឡើយ ដោយមានតែតំណាង សហព័ន្ធប៉ុណ្ណោះ ដែលចេញមុខបញ្ជាក់ឲ្យមហាជនបានជ្រាប ។
ទើបតែថ្ងៃទី ១៣ ខែកញ្ញាម្សិលមិញនេះ លោក ភា វិភព គ្រួជំនួយក្រុម U-19 កម្ពុជា បានសរសេរដោយសង្ខេបនៅលើ Facebook ផ្ទាល់ខ្លួន ដោយបញ្ជាក់ឲ្យដឹង ថា កីឡាករទាំង៥នាក់ ពិតជាសម្រេចចិត្តដោយខ្លួនឯង ហើយសហព័ន្ធមិនបានជំរុញពួក គេឲ្យលេងបាល់ចោលប្រឡងនោះទេ ។
លោក ភា វិភព បានសរសេរថា «ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជាយើង សូមអរគុណដល់អ្នកគាំទ្រទាំង អស់គ្នា ដែលតែងតែជួយគាំទ្រដល់ពួក យើងខ្ញុំ ហើយពួកយើងខ្ញុំទាំង៥នាក់ ដែលមិនបានទៅប្រឡងបាក់ឌុបនោះ គឺជា ជម្រើសរបស់ពួកខ្ញុំទេ មិនបានពាក់ព័ន្ធដល់ខាងសហព័ន្ធកម្ពុជាយើងទេ ព្រោះ ពួក គាត់តែងតែប្រាប់ពួកខ្ញុំថាការប្រឡង ថ្នាក់ជាតិ វាសំខាន់ខ្លាំងណាស់ តែពួកខ្ញុំបានប្រាប់ថា ពួកខ្ញុំចង់ទៅលេងបាល់នៅប្រទេសឡាវជាង ដោយមិន មានការ បង្ខិតបង្ខំឡើយ ដូច្នេះពួកយើងខ្ញុំទាំងប្រាំនាក់ព្រមទទួលនូវលទ្ធផលនេះ» ៕

Post a Comment