GuidePedia

0
បន្ទាប់​ពី​បាន​យកឈ្នះ​ក្លឹ​ប Espanyol នៅ​ក្នុង​លទ្ធផល 6 ទល់​នឹង 0 ដែល​ក្នុង​នោះ​កីឡាករ Ronaldo បាន​រក​គ្រាប់​បាល់​បាន​ដល់​ទៅ 5 គ្រាប់​ម្នាក់ឯង ពេល​នេះ​គ្រូបង្វឹក Rafa Benitez របស់​ក្លឹ​ប Real Madrid មិន​មាន​អ្វី​និយាយ​ច្រើន​ទេ គ្រាន់តែ​សរសើរ​ពី​ការ​លេង​ដ៏​ល្អ​របស់​កំពូល​កីឡាករ Cristiano Ronaldo ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​លើសលប់​ហើយ​ក្លាយជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត​នៅ La Liga ។


ខ្សែប្រយុទ្ធ​រូប​នេះ​បាន​រក​គ្រាប់​បាល់​បាន​ដល់​ទៅ 230 គ្រាប់​បំបែក​កំណត់​ត្រា​របស់​កីឡាករ Raul ដែល​រក​គ្រាប់​បាល់​បាន 228 គ្រាប់​ប៉ុណ្ណោះ​នៅ Real Madrid ។ លោក Benitez បាន​និយាយ​ថា “​ខ្ញុំ​ចូល​ចិត្ត​ផ្តល់​ព​ត៌​មាន​ឱ្យ​បាន​ច្រើន​នៅ​ពេល​ដែល​ក្លឹ​ប​របស់​យើង​បាន​ទទួល​ជោគជ័យ​ធំធេង​បែប​នេះ ប៉ុន្តែ​អ្នក​មិន​អាច​ភ្លេច​គ្រាប់​បាល់ 5 គ្រាប់​របស់ Ronaldo នោះ​បាន​ទេ​។ ហើយ​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ​គឺ​នៅ​មាន​ច្រើន​ទៀត​។​”

“​ជា​រួម កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជា​ប្រវត្តិសាស្ត្រ​គឺ Ronaldo នេះ​ហើយ​។ គ្មាន​ការ​សង្ស័យ​នោះ​ទេ ដែល​គាត់​បាន​ប្រដេញ​ទាន់​លើស​កំណត់​ត្រា​របស់​កីឡាករ Raul និង​កីឡាករ Di Stefano ។ យើង​មាន​កីឡាករ​ដែល​រក​គ្រាប់​បាល់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ​បី​រូប​នៅ Real Madrid ។ ខ្ញុំ​សង្ឃឹមថា កីឡាករ Ronaldo នឹង​រក​គ្រាប់​បាល់​បាន​កាន់តែ​ច្រើន​សម្រាប់​ខ្លួន​គាត់ និង​ក្រុម​របស់​យើង​ទាំងមូល​។​”


“​ខ្ញុំ​ពិតជា​ពេញចិត្ត​ណាស់​ជាមួយនឹង​លទ្ធផល​ដែល​យើង​សម្រេច​បាន ហើយ​អ្វី​ដែល​កីឡាករ​របស់​យើង​បាន​ធ្វើ​។ យើង​ត្រូវ​តែ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​៕”

Post a Comment

 
Top