GuidePedia

0
ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​បើក​កីឡដ្ឋាន Old Trafford ​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ​នៅ​ម៉ោង ១១:៣០​នាទី​យប់​នេះ។ ចាំ​មើល តើ​សង្គ្រាម​លើ​វាល​ស្មៅ​រវាង​ក្រុម​បិសាច​ និង​ហង្ស​មួយ​ណា​ជា​អ្នក​ឈ្នះ​មួយ​ណា​ជា​អ្នក​ចាញ់? សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ


លោក Louis van Gaal ​បាន​និយាយ​ថា៖ “​នេះ​ជា​ប្រកួត​សំខាន់ ហើយ​យើងត្រូវ​តែ​ឈ្នះ​។ ខ្ញុំ​ដឹង​ថា​អ្នក​គាំទ្រ​ចង់​ឱ្យ Martial ​ចូល​លេង​ហើយ​រក​គ្រាប់​បាល់។ ប៉ុន្តែ​តាម​ពិត​មិនមែន​ទេ។ គាត់​នៅ​ក្មេង ហើយ​ត្រូវ​ហាត់​រៀន​បន្ថែម​ទៀត។ ដូច​ដែល​អ្នក​បាន​ឃើញ​ហើយ Di Maria ​និង Falcao ​សុទ្ធ​តែ​បរាជ័យ​នៅ​ទីនេះ។ ខ្ញុំ​មិន​ចង់​ឱ្យ​មាន​កីឡាករ​ដទៃ​ទៀត​ដើរ​តាម​គន្លង​នេះ​ទេ”។

ងាក​ទៅ​ខាង​លោក Brendan Rodgers ​អ្នក​ចាត់​ការ​ក្រុម Liverpool ​វិញ​បាន​និយាយ​ដែរ​ថា៖ “Man Utd ​ជា​ក្លិប​ធំ ហើយ​មាន​សម្ពាធ​ខ្លាំង។ នេះ​ជា​អារម្មណ៍​របស់​កីឡាករ​ចំណូល​ថ្មី។ យើង​បាន​ប្រកួត​ក្រៅ​ដី​២​ប្រកួត​រួច​ហើយ ខណៈ​ដែល​ក្រុម​ក៏​ធ្វើ​បាន​ល្អ។ ដូច្នេះ​ប្រកួត​យប់​នេះ​ខ្ញុំ​ចង់​ឱ្យ​យើង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល”។

ជើង​កីឡាករ

ប្រធាន​ក្រុម Rooney ​មិន​ទាន់​ប្រាកដ​ថា​អាច​បាន​ចូល​លេង​ឬ​អត់​ទេ​ក្នុង​ប្រកួត​យប់​នេះ ដោយសារ​តែ​មាន​បញ្ហា​សរសៃពួរ។ Anthony Martial ​អាច​នឹង​បាន​ចូល​លេង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ Old Trafford ​ខណៈ​ដែល Michael Carrick ​ក៏​ប្រហែល​ជា​អវត្តមាន​ដែរ។ David De Gea ​អាច​នឹង​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​វិញ ក្រោយ​បន្ត​កុងត្រា៤​ឆ្នាំ​ទៀត។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា De Gea ; Darmian , Smalling , Blind , Shaw ; Schneiderlin , Schweinsteiger , Mata , Herrera , Depay ​និងMartial។

ចំណែក​ឯ Liverpool ​វិញ​នឹង​ត្រូវ​អវត្តមាន​ Philippe Coutinho ​កាត​ក្រហម , Jordan Henderson ​និង Adam Lallana ​អាច​​នឹង​មិន​បាន​លេង ដោយសារ​តែ​មាន​បញ្ហា​របួស​ជើង​និង​ភ្លៅ។ ខ្សែ​ប្រយុទ្ធ Daniel Sturridge ​ចូល​ហ្វឹកហាត់​បាន​ធម្មតា​ហើយ ប៉ុន្តែ​ប្រហែល​ជាមិន​ទាន់​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​បាន​ទេ។ ដូច្នេះ​១១​នាក់​ដំបូង​នៅ​យប់​នេះ​អាច​ជា Mignolet; Clyne, Skrtel, Lovren, Gomez; Can, Lucas, Milner; Ibe, Benteke និង Firmino ។

ប្រវត្តិ​ជួប​គ្នា

៨​ប្រកួត​ចុង​ក្រោយ​គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ Old Trafford ​ក្រុម​បិសាច​ក្រហម​ឈ្នះ​បាន​៧​ប្រកួត ចាញ់​មួយ​ប្រកួត។ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក ក្រុម​ទាំង​ពីរ​ខាង​លើ​មិន​ដែល​ស្មើ​គ្នា​នោះ​ទេ​នៅ Old Trafford ហើយ​ធ្លាប់​បាន​ជួប​គ្នា​ដល់​ទៅ​១៧​ប្រកួត​មក​ហើយ (គិត​ទាំង​ក្នុង​និង​ក្រៅ​ដី)។

ការ​ប្រកួត​រវាង​២​ក្រុម​នេះ​គឺ​ធ្លាប់​ទទួល​បាន​កាត​ក្រហម​១៦​ដង​មក​ហើយ ដែល​ចំនួន​នេះ​នៅ​តិច​ជាង​ Everton ​ប៉ះ Liverpool ​បន្តិច (២០​កាត​ក្រហម)។

ព្យាករណ៍​សម្រាប់​គូ​នេះ៖ Manchester United ២-១ Liverpool ។ ចុះ​ប្រិយមិត្ត​វិញ​គិត​យ៉ាង​ណា​ដែរ?

សម្រាប់​គូ​ប្រកួត​ទាំង​អស់​នៅ​យប់​នេះ៖

Post a Comment

 
Top