GuidePedia

0
ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​​ឆ្នាំ​២០១៨​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា និង​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ទាំង​១០​កន្លង​នៅ​តំបន់​អាស៊ី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចំណាត់​ថ្នាក់​លេខ​៣ លេខ​៤ និង​លេខ​៨​ក៏​បាន​ធ្លាក់​មក​ការ​ប្រកួត​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែរ។


សូម​តាម​មើល​ទិន្នន័យ​ទាំង​១០​ខាង​ក្រោម​ដែល​បង្ហាញ​ដោយ​ទំព័រ​បាល់ទាត់​របស់​ប្រទេស​ថៃ​កាល​ពី​ម្សិល​មិញ៖

១- កម្ពុជា ០-៤ សិង្ហបុរី ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៦៣.០០០​នាក់​)

២- ជប៉ុន ០-០ សិង្ហបុរី ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៥
(អ្នក​គាំទ្រចំនួន ៥៧.៥៣៣ ​នាក់)

៣- កម្ពុជា ០-១ អាហ្វហ្គានីស្ថាន ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៥៥.០០០​នាក់)

៤- ជប៉ុន ៣-០ កម្ពុជា ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៥៤.៧១៦ នាក់)

៥- ថៃ ២-២ អ៊ីរ៉ាក់ ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រចំនួន ​៤៣.៥៧២ នាក់)

៦- កូរ៉េខាង​ជើង ៤-២ អូបេគីស្ថាន ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៤២.០០០​ នាក់)

៧- ថៃ ១-០ វៀតណាម ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៤០.៥០០​ នាក់)

៨- កម្ពុជា ០-៦ ស៊ីរី ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៣៥.០០០ នាក់)

៩- កូរ៉េ​ខាង​ត្បូង ៨-០ ឡាវ ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ៣០.២០៥ នាក់)

១០- ម៉ាឌីវ ០-៣ ចិន ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥
(អ្នក​គាំទ្រ​ចំនួន ២៨.០៣៦ នាក់)

Post a Comment

 
Top