GuidePedia

0
វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​កងកេង​មាន​រិ​ទ្ធ បាន​ស្កាត់​មកពី​ខេត្តបាត់ដំបង មក​ជួប​ប្រកួត​ជាមួយ​ជើងចាស់​ឡេះ តើក អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នៅ​លើ​សង្វៀន​Black Cat នៅ​SEA-TV នា​យប់​ថ្ងៃអាទិត្យ ទី ១៣ កញ្ញា​២០១៥ នេះ។


អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ម្តង​ណា​នៅឡើយ​ទេ​កាល​ពី​ពេល​កន្លងមក។ វ៉ែន សុវណ្ណ និង ឡេះ តើក ពួកគេ​នៅក្នុង​ប្រមូល​តែមួយ គ្រាន់តែ​សុវណ្ណ​គេ ខាន​ឡើង​ប្រកួត​យូរ មិន​ដូចជា​ឡេះ តើក គេ​ឧស្សាហ៍​បាន​ឡើង​ប្រកួត​នោះ។ កាលដែល​ពីមុន​មិនបាន​ជួបគ្នា ដោយសារ​ថា​ពួកគេ​មាន​ទម្ងន់​ខុសគ្នា និង​កំរិត​បច្ចេកទេស​ឃ្លាតឆ្ងាយ​គ្នា ពោល​ឡេះ តើក គេ​មាន​កម្រិត​ទាប​ជាង​សុវណ្ណ។​

ឡេះ តើក ឥឡូវនេះ គេ​គ្រាន់បើ​ជាង​មុន​ឆ្ងាយ ទោះជា​គេ​វាយ​មាន​ស្នៀត​ពុំ​សូវ​ច្បាស់​ក៏ដោយ ក៏​គេ​មាន​កលល្បិច​សម្រាប់​ផ្តួល​គូប្រកួត​ដែរ។ ក្នុងការ​ប្រកួត​ឡេះ តើក ចេះ​ស្នៀត​គ្រប់​ក្បាច់ តាំងពី​ការ​វាយ​ឈរ អង្គុយ ដេក រត់ គឺ​គេ​ចេះ​ទាំងអស់ មិន​ងាយ​នរណា​វាយ​ត្រូវ​សាច់​គេ​ទេ ។ ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ និង ឆាប់​អស់​ស៊ុ​ហ្វ​នោះ ប៉ុន្តែ​មិន​ងាយ​អ្នកណា​យកឈ្នះ​គេ​បាន​ឡើយ ។​

​វ៉ែន សុវណ្ណ គេ​មាន​កាយសម្បទា​ល្អ ស្នៀត​ប្រដាល់​ល្អ តែ​កម្លាំង​ស៊ុ​ហ្វ​មិនដឹងថា​នៅ​ខ្លាំង​រឹងមាំ​ដូច​មុន​ឬ​អត់​ទេ ? ព្រោះ​គេ​ចាស់​ដែរ​ហើយ ណាមួយ​ខាន​ឡើង​ប្រកួត​យូរ​ខែ​ថែមទៀត ចាប់តាំងពី​វាយ​ចាញ់​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​មក គេ​បាត់​មុខ​រហូត ទើបតែ​ពេលនេះ​គេ​បង្ហាញខ្លួន​សាជាថ្មី​នោះ ។ កាលពី​ថ្ងៃទី​១៨​មីនា​២០១៣​កន្លងមក​នោះ។

វ៉ែន សុវណ្ណ គេ​មាន​ថ្វីដៃ​មិនជា​ដល់​កំពូល​នោះ​ទេ តែ​គេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ម្តង​រួច​មក​ហើយ​កាលពី​ចុងឆ្នាំ​២០១០។ កណ្តាប់​ដៃ​របស់​គេ​ច្បាស់​ល្អ​ណាស់ ហើយ​ស្នៀត​ទាត់​របស់​គេ ក៏​ល្អ​និង​ខ្លាំង​ដែរ ។ និយាយ​រួម គេ​ល្អ​ជាង​ឡេះ តើក ប៉ុន្តែ​ខ្លាច​កម្លាំង​ស៊ុ​ហ្វ​របស់​គេ​មិន​គ្រប់គ្រាន់​តែប៉ុណ្ណោះ។ ប្រសិនបើ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​នោះ សុវណ្ណ​ប្រហែលជា​មិន​ចាញ់​ការប្រកួត​នេះ​ឡើយ។

ទោះជា​យ៉ាងណា សំរាប់​ការ​ជួបគ្នា​រវាង​វ៉ែន សុវណ្ណ និង ឡេះ តើក​នេះ ពុំ​មាន​អ្នកណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​ទេ ព្រោះ​ខ្លាច​សុវណ្ណ​អន់​ស៊ុ​ហ្វ។ ចាំ​មើល តើ​វ៉ែន សុវណ្ណ​ឈ្នះ ឬ ឡេះ តើក ឈ្នះ ? ។​ ​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​កងពលតូច​លេខ​៧០ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ឯម​ខ្លឹម​សរ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។

រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ មាន​សមត្ថភាព​និង​បច្ចេកទេស​ប្រដំប្រសង​គ្នា​ទេ​។ ទោះជា​ប្រាក់​ប៊ិន ឡើង​ប្រកួត​លើ​រេញ​មុន​ប្រហែល​កន្លះ​ឆ្នាំ​ក្តី ក៏​បទពិសោធន៍​របស់​គេ​មិន​លើស ឯម ខ្លឹម​សរ ដែរ ។​ ​ឯម ខ្លឹម​សរ មាន​កណ្តាប់ដៃ កែង​និង​ជង្គង់​ល្អ មិន​ខុសពី​បងប្រុស​របស់គេ​គឺ​ឯម ខ្លឹម​ខ្មៅ​នោះឡើយ ។ ដូច្នេះហើយ ទើប​គេ​ហ៊ាន​ផ្គូ​អោយ​ជួប​ជាមួយ​ប្រាក់​ប៊ិន​នោះ ។ ខ្លឹម​សរ ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា គេ​មិន​ចាញ់​នោះ​ទេ តែបើ​ជួប​ជាមួយ​អ្នក​ចាស់ ទើបបាន​គេ​ទៅ​មិន​រួច។

ការប្រកួត​ចុងក្រោយ ខ្លឹម​សរ វាយ​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣ ។​ចំណែក រិ​ទ្ធ ប្រាក់​ប៊ិន គេ​ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ អ្នក​ប្រដា​ល់អន់​អាន មុន្នី ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ។ ចាំ​មើល រវាង​ឯម ខ្លឹម​សរ និង រិ​ទ្ធ ប្រាក់​ប៊ិន​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​

សាន លី​ណា អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ ពេជ្រ សាម៉ុន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ។ អ្នក​ប្រដាល់​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។ ពួកគេ ក៏​មិនដែល​ជួបគ្នា​ដែរ​ពី​មុន​មក។ ការ​ឈ្នះ​ចាញ់​របស់​អ្នក​ប្រដាល់​ទាំងពីរ​នេះ គឺ​ស៊ីសង​នរណា​មាន​ស៊ុ​ហ្វ​ខ្លាំង​ជាង អ្នកនោះ​ឈ្នះ​ហើយ។


ប៉ ឡាំ​ពី អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​នឹង​ជួប​ជាមួយ​ពៅ ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ​ចំណែក​ពេជ្រ ម្ទេស ខ្មាំង អ្នក​ប្រដាល់សកល​អាជីព​ក្លិប​អា​រុណ​រះ នឹង​ជួប​ប្រកួត​ជាមួយ​ស្រ​ម៉ៃ​សួន អ្នក​ប្រដាល់សកល​អាជីព​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ។ ពីរ​នាក់​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៦​គីឡូក្រាម សំពៅ វាយ​ចាញ់​ពិន្ទុ​គង់ វ៉ែន ពីរ​លើក​ហើយ៕

Post a Comment

 
Top