លោក Andre Villas-Boas បានប្រកាសឲ្យដឹងថា លោកនឹងដើរចេញពីក្លិប Zenit St Petersburgនៅដំណាច់រដូវកាលនេះ ក្រោយពីអតីតអ្នកចាត់ការរបស់ក្លិប Spursនិង Chelseaម្នាក់នេះ មិនព្រមទទួលយកកិច្ចព្រមព្រៀងថ្មីរួចមកនោះ។
សូមបញ្ជាក់ថា លោក Villas-Boas បានធ្វើដំណើរមកដល់ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០១៤ ដោយបានដឹកនាំក្រុមមួយនេះ ទទួលបានជើងឯកបាល់ទាត់ Premier Leagueរុស្ស៊ី កាលពីរដូវកាលមុន ប៉ុន្តែអ្វីៗចាប់ផ្តើមប្រែប្រួលសម្រាប់គ្រូបង្វឹកវ័យ៣៧ឆ្នាំម្នាក់នេះ។
លោក Villas-Boas ធ្លាប់បាននិយាយរួចមកហើយថា លោកនឹងស្វែករកការចាកចេញពីក្លិប ដោយសារកត្តាគ្រួសារដែលបច្ចុប្បន្ន ពួកគេកំពុងរស់នៅក្នុងប្រទេសកំណើតព័រទុយហ្គាល់។
លោកក៏ធ្លាប់ធ្វើការរិះគន់ផងដែរ ដល់ក្រុមអាជ្ញាធរបាល់ទាត់រុស្ស៊ី សម្រាប់ការដាក់កម្រិតចំនួនកីឡាករបរទេសលេងក្នុងក្រុមខ្លាំងពេក ជាហេតុបង្ខំឲ្យកីឡាករ Jose Salomon Rondon ផ្ទេរទៅកាន់ក្លិប West Brom។
លោក Villas-Boas បាននិយាយថា ក្លិប Zenit St Petersburgបានផ្តល់កិច្ចព្រមព្រៀងថ្មីដល់រូបលោកកាលពីដំណាច់រដូវកាលមុននេះ ប៉ុន្តែត្រូវបានលោកច្រានចោលទៅវិញ ដោយសារចង់ចំណាយពេលច្រើនជាងនេះជាមួយក្រុមគ្រួសារ៕

Post a Comment