ក្របខណ្ឌបាល់ទាត់ដ៏មានប្រជាប្រិយភាព Premier League របស់អង់គ្លេស បានបន្តកិច្ចព្រមព្រៀងលក់ សិទ្ធិការផ្សាយបន្តផ្ទាល់ឲ្យ ទូរទស្សន៍ជាតិ NBC របស់ អាម៉េរិករយៈពេល៦ឆ្នាំទៅមុខទៀត ក្រោយពីកិច្ចសន្យាចាស់ ដែលមានទំហំប្រាក់៨៣លានដុល្លារក្នុងមួយឆ្នាំ ត្រូវបានផុតកំណត់ ។
តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ទូរទស្សន៍ដែលអាចផ្សាយជុំវិញពិភពលោកមួយនេះ នឹងចាប់ផ្តើមធ្វើការ ផ្សាយបន្តផ្ទាល់ នៅគ្រប់ព្រឹត្តិការណ៍ប្រកួត ទាំងអស់របស់ Premier League ចាប់ពីរដូវកាលឆ្នាំ២០១៦-២០១៧ តទៅ ដោយបញ្ចប់ទៅវិញនៅ រដូវកាលឆ្នាំ២០២១-២០២២ នៅមុនព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ចាប់ផ្តើម ។
ទន្ទឹមនឹងនោះដែរ Premier League មិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃការបន្តកិច្ចសន្យាថ្មីនេះទេ ដែលទូរទស្សន៍អាច ផ្សាយមើលឃើញទាំងនៅ Oversea និងក្នុងស្រុក ជាពិសេសតំបន់មជ្ឈិមបូព៌ា និងអាម៉េរិកខាងជើងនោះ ក្រោមកញ្ចប់ ថវិកាចំនួន២ពាន់លានផោន ។
ក្រៅពីនោះដែរ Premier League ក៏បានចុះកិច្ចសន្យាលក់សិទ្ធិផ្សាយបន្តផ្ទាល់ទៅឲ្យទូរទស្សន៍កីឡា BT Sport និង Sky Sport ផងដែរ ក្នុងរយៈពេល៣រដូវ កាល ក្រោមកញ្ចប់ថវិកា ៥.១ ពាន់លានផោន ដែលនឹងចាប់ផ្តើមផ្សាយពីរដូវ កាលក្រោយឆ្នាំ ២០១៦-២០១៧ ទៅហើយ គ្រាដែលទូរទស្សន៍នៅកម្ពុជា ក៏ធ្លាប់ ទិញសិទ្ធិផ្សាយបន្តផ្ទាល់នៃយុទ្ធនា ការដែលមានរយៈពេលជាង១០ខែ ក្នុងមួយរដូវកាលនេះដែរ នាពេលកន្លងមក ៕

Post a Comment