ខ្សែបម្រើ Andres Iniesta របស់ក្រុម FC Barcelona ជឿថាក្រុមអ្នកមានបុណ្យ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលើកពានទាំង៦ រដូវកាលថ្មីនេះ និងចង់លើកពានដំបូងគេ ពេលប៉ះ Sevilla ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Uefa Super Cup នៅយប់នេះ។
Barca បានឈ្នះពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League និងឈ្នះពានក្នុងស្រុក២ទៀត La Liga និង Copa del Rey កាលរដូវកាលមុន ប៉ុន្តែ Iniesta ជឿថាក្រុមរបស់ខ្លួនអាចនឹងបន្ថែមពាន៣ទៀតមាន Uefa Super Cup, Spanish Super Cup និង Club World Cup សម្រាប់រដូវកាលថ្មីនេះ។
កីឡាករអេស្ប៉ាញ វ័យ៣១ឆ្នាំបាននិយាយថា៖ “ពេលអ្នកអាចឈ្នះពានបាន៣ វាធ្វើឲ្យអ្នកចង់ឈ្នះច្រើនជាងនោះទៀត ប៉ុន្តែយើងដឹងថា វាមិនមែនជារឿងងាយស្រួលឡើយ។ យប់នេះ យើងនឹងចាប់ផ្ដើមដំបូង។ យើងចង់ឈ្នះពានទាំង៦ ប៉ុន្តែពេលនេះ យើងកំពុងតែគិតពីការប្រកួតយប់នេះ”។
Iniesta ដែលទើបតែឡើងតំណែងជាប្រធានក្រុមថ្មី បន្ទាប់ពី Xavi ចាកចេញ នឹងដឹកនាំ Barcelona ប៉ះ Sevilla ប្រកួតផ្ដាច់ព្រ័ត្រ Uefa Super Cup វេលាម៉ោង០១:៤៥នាទីយប់នេះ៕

Post a Comment