ការប្រកួតជម្រុះវគ្គដណ្ដើមខ្សែក្រវាត់ Leo ទម្ងន់ ៦៧ គីឡូក្រាមនារសៀលថ្ងៃសៅរ៍ ទី ៨ ខែសីហា ឆ្នាំ ២០១៥ នៅលើសង្វៀនបាយ័នបឹងស្នោសប្តាហ៍នេះ នឹងឈានចូលសប្តាហ៍ទី ៣ ហើយ ដោយសមាសភាពកីឡាករប្រដាល់ទាំងពីរគូសុទ្ធតែមានពិន្ទុស្មើគ្នា ក្រោយពីចាញ់ និងឈ្នះលើក និងមាន ៤ ពិន្ទុដូចគ្នា។
ហ៊ឹម សារ៉ាន់ មកពីក្រសួងការពារជាតិ នឹងត្រូវជួបជាមួយកីឡាករប្រដាល់ធា នុរាជ ក្លិបពោធិ៍ជ័យកីឡា ខណៈដែលឯម វិចិត្រ មកពីក្លិបនិរោធមានជ័យ នឹងត្រូវប៉ះជាមួយ សេរី ចាន់ឌីន មកពីក្លិបខ្លារខិនមានរិទ្ធ។
ហ៊ឹម សារ៉ាន់ និងធា នុរាជ មិនធ្លាប់មានប្រវត្តិជួបគ្នាពីមុនមកឡើយ ហើយសមត្ថភាពនៃកីឡាករប្រដាល់ទាំងពីរសុទ្ធតែចាស់វស្សាដូចគ្នា និងលំបាកព្យាករឈ្នះ និងចាញ់មុនប្រកួតណាស់ ខណៈក្នុងអំឡុងការប្រកួតដណ្តើមខ្សែក្រវាត់នេះ ពួកគេសុទ្ធសឹងបានកត់ត្រាជ័យជម្នះ និងបរាជ័យ ១ លើក ដោយមាន ៤ ពិន្ទុដូចគ្នា។
បើនិយាយពីបច្ចេកទេសក្បាច់គុន ពួកគេពីរនាក់នេះសុទ្ធតែមានជំនាញផ្សេងពីគ្នា ដោយសារ៉ាន់ មានបច្ចេកទេសល្អផ្នែកទាត់ និងរហ័ស ចំណែកឯធា នុរាជ មានកណ្ដាប់ដៃល្អ និងកម្លាំងល្អជាង។ ហ៊ឹម សារ៉ាន់ កាលពីជុំទី ២ រូបគេបានវាយឈ្នះ វី សេរីចាន់ឌីន ដោយពិន្ទុ ប៉ុន្តែគេបែរជាចាញ់ ឯមវិចិត្រ ក្នុងទឹកទី ២ ។
ចំណែក ធានុរាជ វិញ គេបានវាយឈ្នះឯម វិចិត្រ ដោយពិន្ទុ។
សម្រាប់ការជួបគ្នារវាងហ៊ឹម សារ៉ាន់ និងធា នុរាជ នៅជុំទី ៣ នេះ មិនដឹងថា កីឡាកររូបណាអាចជួបសំណាងទទួលបានជ័យជម្នះដើម្បីដណ្តើមបាន ៣ ពិន្ទុនោះឡើយ។ ស្របពេលជាមួយគ្នានេះ ឯម វិចិត្រ មកពីក្លិបនិរោធមានជ័យ នឹងត្រូវជួបប្រកួតជាមួយ វី សេរីចាន់ឌីន ដែលមកពីក្លិបខ្លារខិនមានរិទ្ធ។
រវាងអ្នកទាំងពីរនាក់នេះ ពួកគេក៏មិនធ្លាប់ដែលប៉ះគ្នានាពេលកន្លងមកផងដែរ ដោយសារ ឯម វិចិត្រ ជាអ្នកប្រដាល់ជើងចាស់ ខណៈដែល សេរីចាន់ឌីន ជាកីឡាករប្រដាល់ជំនាន់ក្រោយ ប៉ុន្តែ គេមានស្នៀតជង្គង់ល្អ ថែមទាំងមានកម្ពស់ខ្ពស់ និងដៃជើងវែងដែលអំណោយផលក្នុងការប្រើស្នៀតកែង និងជង្គង់។
វិចិត្រ ជាកីឡាករប្រដាល់មានភាពរហ័សរហួន មានជំនាញស្នៀតជង្គង់និងរំពឹងឈ្នះច្រើនក្នុងការប្រកួតនេះ៕
កីឡាករធា នុរាជ (ស្តាំ) នឹងត្រូវប៉ះជាមួយនឹងហ៊ឹម សារ៉ាន់ ក្នុងជុំទី ៣

Post a Comment