GuidePedia

0
៥​ប្រកួត ចាញ់​៣ និង​គ្មាន​ឈ្នះ​គេ​អ្វីមួយ​ប្រកួត បាន​ក្លាយជា​ផល​ប៉ះពាល់​យ៉ាងខ្លាំង​មួយ​ដល់​ក្រុម​ជើង​ខ្លាំង​ដូចជា​ក្រុម Chelsea ប៉ុន្តែ​លោក Jose Mourinho នៅតែ​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ត្រៀមខ្លួន​ដ៏​រង្គោះរង្គើ​ក្រុម​របស់​លោក សម្រាប់​រដូវ​កាល​ថ្មី ដែល​នឹង​មកដល់​នៅ​ចុង​សប្តាហ៍​នេះហើយ​នោះ។


កីឡាករ Gonzalo Rodriguez រកបាន​១​គ្រាប់​គត់​ក្នុង​ការប្រកួត ខណៈដែល​ក្រុម Fiorentina ទទួល​បាន​ជ័យជំនះ​មិន​ស័ក្តិសម​ទទួល​របស់​ខ្លួន ជាមួយ​ក្រុម Chelsea ដែល​បាន​ធ្វើការ​ផ្លាស់ប្តូរ​ទម្រង់​លេង​ច្រើន​នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ​លោក Mourinho នៅតែ​មិន​ខ្វាយខ្វល់​នឹង​កង្វះខាត​សន្ទុះ​លេង​មុន​ពេល​ការប្រកួត​បើក​រដូវ​កាល Premier League នា​ថ្ងៃ​សៅរ៍​ខាងមុខនេះ ជាមួយ​ក្រុម​ភ្ញៀវ Swansea City។

គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូប​នេះ បាន​និយាយ វា​គឺជា​ការ​ហ្វឹកហាត់​ដ៏​ល្អ​មួយ កីឡាករ​ដែល​ធ្លាប់​លេង​បាន​៦០​នាទី ពេលនេះ​លេង​បានតែ​៣០​នាទី​ប៉ុណ្ណោះ។ ដូច្នេះហើយ​គ្មានអ្វី​ត្រូវ​ស្គាល់​ឡើយ ហើយ​បាល់ទាត់​ពិតប្រាកដ គឺ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ ហើយ​ថ្ងៃនេះ យើង​គ្រាន់តែ​លេង​ការប្រកួត​សិប្បនិម្មិត​មួយ​ប៉ុណ្ណោះ ចាញ់ ឬ​ឈ្នះ​វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ និង​ការសាកល្បង​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ទៀត​ថា លទ្ធផល​វិជ្ជមាន​ដែល​យើង​ទទួល​បាន​គឺ​គ្មាន​កីឡាករ​ណា​ម្នាក់​រង​របួស ដែល​នេះ​មានន័យថា យើង​តាម​ត្រៀមកម្លាំង​ពេញលេញ​សម្រាប់​ការប្រកួត នា​ចុង​សប្តាហ៍​ខាងមុខនេះ៕

Post a Comment

 
Top