GuidePedia

0
ខ្សែ​​បម្រើ​អន្តរ​ជាតិ​​ហ្គា​ណា Kevin-Prince Boateng បាន​ទៅ​ដល់​ប្រទេស​ព័រ​ទុយ​ហ្គាល់​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​កន្លែង​រូប​គេ​នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​រយៈ​ពេល​២​ឆ្នាំ​ជា​មួយ​នឹងក្លិប Sporting Lisbon​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។


ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​រូប​នេះ ដែល​ក៏​មាន​សញ្ជាតិ​អាល្លឺ​ម៉ង់ និង​បាន​លេង​ឲ្យ​ក្លិប Schalke 04 ចាប់​តាំង​ពី​ឆ្នាំ​២០១៣​នោះ មិន​បាន​​ធ្វើ​ការ​បក​ស្រាយ​អ្វី​ឡើយ ខណៈ​ដែល​រូប​គេ​​ត្រូវ​បាន​បង្ហាញ​​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ក្នុង​ទីក្រុង Lisbon​។ ក្លិប Schalke បាន​​លុប​ឈ្មោះ Boateng ចេញ​ពី​ក្រុម​របស់​ខ្លួន កាល​ពី​ខែ​ឧស​ភា ក្រោយ​ពី​ការ​រង​បរា​ជ័យ​ដ៏​មិន​​នឹក​ស្មាន​ដល់​នៅ​លើ​ទឹក​ដី​ក្រុម Cologne​។

Schalke បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​​៦​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga និង​​បាន​​​បាត់​បង់​កៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​១​​បើ​គិត​ចាប់​តាំង​ពី​​រដូវ​កាល​២០១០-២០១១​។ Boateng ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​ក្លិប​ផ្សេង​ទៀត​ដើម្បី​ចរ​ចា​ទៅ​លើ​ការ​ផ្ទេរ​មួយ និង​​ត្រូវ​បាន​ទាក់​ទង​រួច​ជា​ស្រេច​​ចំពោះ​ការ​ផ្ទេរ​ទៅ​កាន់​អតីត​ក្លិប​របស់​គេ AC Milan​។

រូប​គេ​​ធ្លាប់​បាន​លេង​ឲ្យ​ក្លិប Borussia Dortmund និង Portsmouth ក្នុង​ប្រទេស​អង់​គ្លេស នៅ​មុន​ពេល​ផ្ទេរ​ទៅ​កាន់​ប្រទេស​អ៊ី​តាលី ដែល​ជា​កន្លែង​រូប​គេ​លេង​បាន​១១០១​ប្រកួត​សម្រាប់ AC Milan និង​៦០​លើក​សម្រាប់​ក្លិប Schalke ក្រោយ​ពី​​ការ​វិល​​ត្រឡប់​របស់​គេ​ទៅ​កាន់​ក្រប​ខ័ណ្ឌ Bundesliga​។


Boateng បាន​បង្ហាញ​ខ្លួន​ជា​​អន្តរ​ជាតិ​ចំនួន​១៥​លើក​សម្រាប់​ហ្គា​ណា ដែល​បាន​អវត្ត​មាន​រូប​គេ​នោ​មុន​ពេល​យុទ្ធ​នា​ការ World Cup ឆ្នាំ​២០១៤​។ ប្អូន​ប្រុស​របស់​​គេ Jerome វ័យ​២៧​ឆ្នាំ ដែល​ជា​​ខ្សែ​ការ​ពារ​​ម្នាក់​ក្នុង​ក្លិប Bayern Munich បាន​ជ្រើស​រើស​យក​ការ​លេង​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​៕

Post a Comment

 
Top