GuidePedia

0
Kevin De Bruyne ត្រូវ​បាន​​គេ​រំពឹង​ថា នឹងក្លាយ​ជា​​កីឡាករ​ចំណូលថ្មី​ចុងក្រោយ​របស់​ក្លិប Manchester City នា​រដូវ​កាល​ក្តៅ​នេះ ខណៈ​ដែល​លោក Manuel Pellegrini ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ មាន​ការ​ជឿ​ជាក់​ខ្ពស់ក្នុងការនាំ​យក​​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​​រូបនេះពីក្លិប Wolfsburg​។


បច្ចុប្បន្ន ក្លិប​របស់​អាល្លឺ​ម៉ង់មួយ​នេះ កំពុង​បើក​ទ្វារ​ក្នុង​ការលក់ De Bruyne ប្រសិន​បើ​ Man City ផ្តល់​តម្លៃ​ខ្លួន​ដែល​ពួក​គេ​ចង់​បាន​។ ប្រភព​ព័ត៌មាន​ផ្សេង​ៗ​​ដែល​ជិត​ដិត​ទៅនឹង​កីឡាករ​រូប​នេះ ជឿ​ជាក់​​ថា តម្លៃ​ខ្លួន​ក្នុង​ទឹក​ប្រាក់​៤៥​លានផោន ទៅ​៤៨លានផោន នឹងត្រូវ​​បាន​ទទួល​យក បើ​ទោះ​បីក្លិប Wolfsburg បដិ​សេដ​ក្នុង​ការ​​បញ្ជាក់​ពី​​ចំនួន​ជាក់​លាក់​នៃ​តម្លៃ​ខ្លួន​ដែល​ពួក​គេ​​ចង់​បាន​​​ក្នុងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​ក៏​ដោយ​។

បើ​ទោះ​បីមាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លិប Paris Saint-Germain ក៏​ដោយ ប៉ុន្តែ Man City គឺ​ជា​ជម្រើស​ទី​១​របស់​កីឡាករ De Bruyne​។ ខណៈ​ដែលក្លិបនេះ​​នៅមិន​ទាន់​ដាក់​ការ​ដេញ​ថ្លៃ​មួយ​ជាផ្លូវ​ការ​​​នៅ​​ឡើយ ការ​លក់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បូ​ស្នី​ទៅ​ឲ្យក្លិប Roma អាច​នឹង​ជំ​រុញ​ឲ្យ Man City ដាក់​សំណើ​​​ជា​ផ្លូវ​ការ​មួយ​។ ប្រសិន​បើ De Bruyne ត្រូវ​បាន​ទិញ​យក Man City នឹង​បិទ​ទិផ្សារ​ដោះ​ដូរ​កីឡាករ​របស់​ពួក​គេ​។

មក​ទល់​ពេលនេះ លោក Pellegrini បាន​បន្ថែម​​សមា​ជិកក្រុម​របស់​លោក​ជា​មួយ​នឹង​​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ក្នុង​តម្លៃ​ខ្លួន​៤៩លាន​ផោន ខ្សែ​បម្រើ Fabian Delph ក្នុង​តម្លៃ​ខ្លួន​៨លាន​ផោន ខ្សែ​បម្រើ Patrick Roberts ក្នុង​តម្លៃ​ខ្លួន​១១​លាន និង​ខ្សែ​ប្រយុទ្ធ Enes Unal ក្នុង​តម្លៃ​ខ្លួន​២​លាន​ផោន​។ Unal ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ខ្ចី​ជើង​ទៅ​កាន់​ក្លិប Genk​៕

Post a Comment

 
Top