GuidePedia

0
ពិត​ជា​គួរ​ឲ្យ​​​អស្ចារ្យ​​​និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​​ ហើប​គូទ​អង្គុយ​រួច​ឈរ​​ស្រែក​ហ៊ោ​កញ្ជ្រៀវទះ​ដៃ​គាំ​ទ្រ​កីឡាករ​កម្ពុជា បឺត ខាំ ​ដែល​បាន​ផ្ដួល​​កីឡាករ​ថៃ​ ដោយ​​ប្រើ​ជង្គង់​ហោះ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ​ដើម្បី​កាន់​បី​ពិន្ទុ​ក្នុង​​ដៃ​ ​​ឈាន​ទៅ​ដណ្ដើម​​ខ្សែ​ក្រវាត់​ Carabao វគ្គ​២ នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​ ​កាល​ពី​ថ្ងៃ​​អាទិត្យ ទី​០២ ខែ​សីហា ឆ្នាំ​២០១៥​។


​ខ្លា​ចាស់​កំពូល​ល្បិច ដៃ​រហ័ស​ដូច​ផ្លេកបន្ទោរ គឺ​កីឡាករ​ បឺត ខាំ ​​របស់​កម្ពុជា បាន​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​ចូល​ទស្សនា ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ក្រោយ​ដែល​រូប​គេ​​ធ្វើ​ការ​ប្រកួត​ដោយ​​បំបាក់​កីឡាករ​ថៃ Plangchork ឬ​ Yuthchia ​​​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​មិន​អាច​​បន្ត​ការ​ប្រកួត​បាន​ត្រឹម​ទឹក​ទី​៣​ ដោយ​សារ​តែ​មួយ​ជង្គង់​ហោះ ​របស់​​ បឺត ខាំ ខណៈ​ដែល​គូ​​ដណ្ដើម​ខ្សែ​ក្រវាត់​​​ទី​២ ​កីឡា​ករ ពេជ្រ​ សីហា ​របស់​កម្ពុជា ​ចាញ់​កីឡាករ​ថៃ Kla Khunserk chompea Tour ​ដោយ​ពិន្ទុ។

សូម​បញ្ជាក់​ថា ​កាល​ពី​សប្ដាហ៍​ទី​១​ នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ Carabao រដូវ​កាល​ទី​​២ ​កីឡាករ​កម្ពុជា​​​ពីរ​រូប ​គឺ​ វង្ស ណយ និង​ ឡៅ ស៊ីណាត ​បាន​ត្រឹម​តែ​ម្នាក់​១​ពិន្ទុ ​ដោយ​សារ​ចាញ់​កីឡាករ​នៃ​ព្រះរាជាណាចក្រ​ថៃ ​ចំណែក​ឯ សប្ដាហ៍​ទី​២ ​​បឺត ខាំ ទទួល​បាន​​បី​ពិន្ទុ​មុន​គេ​ដោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ​ខណៈ​ដែល​ ពេជ្រ សីហា ​ចាញ់​​​​កីឡាករ​ថៃ​ដោយ​ពិន្ទុ។

ដូច​នេះ គិត​ត្រឹម​សប្ដាហ៍​ទី​២​ កីឡាករ​ថៃ​៣​រូប ​គឺ​កីឡាករ Jongangfight ​កីឡាករ Watcharalek ​និង​ Kla Khunserk chompea Tour បាន​​៣​ពិន្ទុ​ដូច​គ្នា​ ​ស្រប​ពេល​​កម្ពុជា ​មាន​តែ​​​កីឡាករ​ ​បឺត ខាំ​ ​ដែល​ទទួល​បាន​​៣​​ពិន្ទុ​មុន​គេ ​ខណៈ​បី​នាក់​ទៀត គឺ​ ​វង្ស ណយ ឡៅ ស៊ីណាត ​​​​​និង​ពេជ្រ សីហា បាន​តែ​ម្នាក់​​១​ពិន្ទុ​៕​






Post a Comment

 
Top