GuidePedia

0
ខ្សែ​បម្រើ​ឆ្នើម​ប្រចាំ​ក្លឹប​ជើង​ខ្លាំង​ Athletico Madrid​ កីឡាករ​ Koke​ បាន​និយាយ​បែប​ព្រមាន​ ដល់​ក្លឹប​យក្ស​អេស្ប៉ាញ​ពីរ​គឺ​ Real Madrid និង Barcelona ថា ក្រុម​របស់​ខ្លួន​មាន​សមត្ថភាព​អាច​ ប្រជែង​យក​ពាន​ La liga នៅ​រដូវ​កាល​ថ្មី​នឹង​ត្រូវ​ចូល​មក​ដល់​ខាងមុខ​នេះ ​ដោយ​សារ​តែ​ក្លឹប​បាន​នាំ​ចូល​កីឡាករ​ល្អ​ក្នុង​រដូវ​កាល​ដោះ ដូរ​កីឡាករ​កន្លង​មក។​ នេះ​បើ​តាម​គេហទំព័រ​ The Goal ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ​៣​ខែ​សីហា​នេះ​។


ក្លឹប​អ្នក​ជិត​ខាង​របស់​ស្ដេច​ស​មួយ​នេះ​ ធ្លាប់​បាន​បំបាក់​ Barcelona​ និង​ Real ​លើក​ពាន​ លីក​កំពូល​ La liga របស់​អេស្ប៉ាញ​កាល​ពី​ឆ្នាំ​២០១៣​ ប៉ុន្តែ​ត្រូវ​នៅ​ចំ ណាត់​ថ្នាក់​លេខ​បី ​កាល​ពី​រដូវ​កាល​មុន​ ស្រប​ពេល​ Barcelona ឈ្នះ​ពាន​នេះ​វិញ។ ប៉ុន្តែ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ក្រុម​របស់​លោក Diego Simeone បាន​ទិញ​កីឡាករ​ឆ្នើមៗ​ថ្មី​មក​ពង្រឹង​ក្រុម​ដូច​ជា៖ Jackson Martinez មក​ពី​ Porto និង Luciano Vietto មក​ពី​ Vicente Calderon ជាដើម។

KoKe ដែល​ជា​កីឡាករ​សុត​បាល់​ជ្រុង​បញ្ចូល​ទី​ក្រុម​ជប៉ុន​ Sagan Tosu​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​គិត​ថា​ ការ​មក​ដល់​របស់​កីឡាករ​ថ្មី​ខាង​លើ​នេះ​ នឹង​អាច​ជួយ​ក្លឹប​លើក​ពាន​ម្ដង​ទៀត។ “ កាល​ពី​រដូវ​កាល​២០១៣-២០១៤​យើង​គ្រង់​ដំណែង​ជើង​ឯក​បាន​សម្រេច​ ប៉ុន្តែ​រដូវ​កាល​មុន​ Barcelona និង Real Madrid គេ​នៅ​ពី​លើ​យើង។​ ខ្សែ​បម្រើ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត។


រូប​គេ​បាន​បន្ត​ទៀត​ថា​៖ " ពួក​យើង​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​កាល​ពី​ថ្មី​នេះ​។ ដូច​ច្នេះ​ខ្ញុំ​គិត​ថា​រដូវ​កាល​នេះ​ យើង​អាច​ធ្វើ​អ្វីៗ​សម្រាប់​ក្លឹប​បាន​ល្អ​ជា​មិន​ខាន។ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា​កីឡាករ​ចំណូល​ថ្មី​ទាំង​នេះ​អាច​ជួយ​ក្រុម​ឲ្យ​មាន​ភាព​វិជ្ជមាន​ឡើង​វិញ។

Athletico Madrid និង​ត្រូវ​ជួប​ក្លឹប​របស់​ចិន​ Shanghai SIPG នៅ​ថ្ងៃ​អង្គារ​ក្នុង​លក្ខណៈ​មិត្តភាព​មុន​ពេល​ជួប​ក្លឹប​ទើប​តែ​ឡើង​ពី​លីក​លំដាប់​ទី​ពីរ​ Las Palmas នៅ​ថ្ងៃ​ទី​២២​ខែ​សីហា។

Post a Comment

 
Top