GuidePedia

0
ការ​ប្រកួត​រវាង​ជម្រើស​ជាតិ​ កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ ប៉ះ​ជាមួយ​ជម្រើស​ជាតិ​សិង្ហបុរី​ ក្នុង​ពហុ​កីឡដ្ឋាន​អូឡាំពិក​កម្ពុជា​ បាន​បញ្ចប់ ដោយ​ក្រុម​ទាំង​ពីរ​ត្រូវ​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​ បន្ទាប់​ចប់​៩០​នាទី​ស្មើ​គ្នា​០​ទល់០។


ការប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​៣​ខែសីហា​ ក្រោមការ​ទស្សនាពី​អ្នកគាំទ្រ​ពេញ​ស្តាត ​ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ការ​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​មិន​អាចបំបែក​ពង់​មាន់​បាន​ដូច​គ្នា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​សិង្ហបុរី​បាន​ទទួល​កាត​លឿង​ដល់​ទៅ​បី​ដែរ។

កម្ពុជា​នៅ​សល់​មួយ​ប្រកួត ​ក្នុង​ដៃ​ដោយ​ត្រូវ​ ប៉ះ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​៥​សីហា​ ហើយ​ការ​ប្រកួត​នេះ​ កម្ពុជា​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​។ សម្រាប់​ក្រុម​សិង្ហបុរី​វិញ​អស់​ឱកាស​ត្រឹម​នេះ​ ដោយ​សារ​គ្មាន​ការ​ប្រកួត​នៅ​សល់​ទៀត​ទេ​។

ក្នុង​ពូល​ B​ នេះ​ដែរ​ក្រុម​អូស្ត្រាលី​បាន​ឡើង​ទៅ​វគ្គ​បន្ត​ជា​ស្វ័យប្រវត្តិ​ហើយ​​ ដោយ​មាន​៩​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​កម្ពុជា​៤​ទល់​០​ ឈ្នះ​សិង្ហបុរី​៨-២ និង ​ឈ្នះ​មីយ៉ាន់ម៉ា​៤​-០​។ ការ​ប្រកួត​ក្រោយ​ក្រុម​មាឌ​ធំ​មួយ​នេះ​ ត្រូវ​ជួប​ក្រុម​ធ្លាក់​ស្វ័យប្រវត្តិ ​U16 ហ្វីលីពីន​ដែល​ចាញ់​បី​ប្រកួត​កន្លង​មក​ហើយ​នោះ។


ចំណែក​កម្ពុជា​ត្រូវ ​សម្រេច​វាសនា​ជាមួយ​មីយ៉ាន់ម៉ា ​តែ​ក្រុម​មួយ​នេះ​មាន​ឱកាស​ច្រើនជាង​កម្ពុជា​ដោយ​សារ​ ក្នុង​ដៃ​មាន​៦​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​ពីរ ​និង​ចាញ់​មួយ​។ ឯ​កម្ពុជា​មាន​បួន​ពិន្ទុ ​បន្ទាប់​ពី​ឈ្នះ​មួយ​ ស្មើ​មួយ​ និង​ចាញ់​មួយ។​

Post a Comment

 
Top