លទ្ធផលចាប់ឆ្នោតវគ្គជម្រុះ World Cup 2018 សម្រាប់តំបន់អឺរ៉ុបកាលពីយប់មិញនៅរុស្ស៊ីបង្ហាញថា អេស្ប៉ាញត្រូវប៉ះជាមួយអ៊ីតាលីនៅពូល G ដើម្បីដណ្ដើមកៅអីទៅលេង World Cup ខណៈដែលបារាំងវិញ ត្រូវស៊ីសាច់ហុតឈាមជាមួយហុល្លង់ក្នុងពូល A។ ឯអង់គ្លេសវិញ ក៏មិនសូវស្រណុកប៉ុន្មានឡើយ គឺត្រូវប្រជែងជាមួយនឹងស្កុតឡែនក្នុងពូល F។
ក្រុមលើកំពូលតារាងក្នុងពូលនីមួយៗ (សរុប ៩ ក្រុម ) នឹងទទួលបានកៅអីកក់ទុកដោយស្វ័យប្រវត្តិសម្រាប់ទៅលេងក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី ខណៈដែលក្រុមលេខ២ក្នុងពូលនីមួយៗត្រូវលេងវគ្គ Play-Off (ចាញ់ធ្លាក់) ដើម្បីមានសិទ្ធិទៅលេង World Cup 2018 (សរុបយក ៨ ក្រុម) ។
តំបន់អឺរ៉ុបមាន ៥២ ក្រុម បែងចែកជា ៩ ពូល។ មួយពូលមាន ៦ ក្រុម (សម្រាប់៧ពូល) ខណៈដែល ពីរពូលផ្សេងទៀត មានត្រឹមតែ ៥ ក្រុម។
យុទ្ធនាការប្រកួតជម្រុះនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯវគ្គ Play-Off នឹងចាប់ផ្ដើម និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៧៕
ពូលជម្រុះ World Cup 2018 សម្រាប់តំបន់អឺរ៉ុប៖

Post a Comment