GuidePedia

0
ក្រុម​កាំភ្លើង​ធំ​របស់​លោក Arsene Wenger បាន​បាញ់​ក្រុម​ខ្លាំង​ជើង​ឯក​រង​លីក​កំពូល​បារាំង Lyon យ៉ាង​សុស​ខ្លួន គឺ ៦-០ កាល​ពី​យប់​មិញ​ក្នុង​កម្មវិធី Emirates Cup នៅ​ពហុកីឡដ្ឋាន Emirates ដោយ​ប្រើ​ពេល​តែ ៩ នាទី ស៊ី​ដល់​ទៅ ៤ គ្រាប់​ ជាមួយ​នឹង​ទម្រង់​ដ៏​ល្អ​របស់​ខ្សែ​បម្រើ​អាល្លឺម៉ង់ Mesut Ozil និង​ខ្សែបម្រើ​វែល​ Aron Ramsey។


Arsenal រក​ឃើញ​គ្រាប់​បំបែក​ពង​មាន់​នៅ​នាទី​ទី​២៩ ដោយ​ខ្សែ​ប្រយុទ្ធ Olivier Giroud តែត​បញ្ចូល​ទី​ផុត​ដៃ​អ្នក​ចាំ​ទី Anthony Lopes របស់ Lyon បន្ទាប់​ពី Ozil បាន​ស៊ុត​បាល់ free-kick ​បុក​កែង​បង្គោល​ទី​ខាង​ឆ្វេង។ ៥​នាទី​ក្រោយ​មក គឺ​នាទី​ទី​៣៤ Alex Oxlade-Chamberlain បាន​ស៊ុត​ឲ្យ​ Arsenal នាំ​មុខ​គ្រាប់​ទី​២ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ពី Giroud។

១​នាទី​ភ្លាមៗ (នាទី​ទី​៣៥) កីឡាករ​វ័យ​ក្មេង​អាយុ ១៩​ឆ្នាំ បន្ថែម​១​គ្រាប់​ទៀត ដែល assist ដោយ​ Aaron Ramsey។ ១​គ្រាប់​ចុង​ក្រោយ​នៅ​តង់​ទី​១ គឺ​នាទី​ទី​៣៨ ធ្វើ​សម្រេច​ខ្សែ​បម្រើ Ramsey បន្ទាប់​ពី Ozil បញ្ជូន​បាល់​ឲ្យ។

ចូល​ដល់​តង់​ទី​២ Ozil បន្ថែម​គ្រាប់​ទី​៥ នៅ​នាទី​ទី​៦២ ខណៈ​ដែល Santi Cazorla បញ្ចប់​ត្រឹម​គ្រាប់​ទី​៦ នៅ​នាទី​ទី​៨៥ ចុង​តង់។ ចប់ការប្រកួត Arsenal 6 - 0 Lyon ។



Post a Comment

 
Top