GuidePedia

0
ក្រុម​បិសាច​ក្រហម Manchester United របស់​លោក Louis van Gaal បន្ត​ឈ្នះ ៣ ប្រកួត​ជាប់ៗ​គ្នា​នៅ​ក្នុង​កម្មវិធី International Champions Cup បន្ទាប់​ពី​លត់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ជើងឯក​ទ្វីប​អឺរ៉ុប ៣-១ កាល​ពី​ម៉ោង​៣ ព្រឹក​មិញ​នេះ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង Santa Clara រដ្ឋ California។


ជ័យជំនះ​នេះ​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Wayne Ronney នៅ​នាទី​ទី​៨ ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard នៅ​នាទី​ទី​៦៥ និង​ខ្សែ​បម្រើ​ស្លាប Adnan Januzaj នៅ​នាទី​ទី​៩១ ចុង​ម៉ោង​តែ​ម្ដង ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​បាន​១​គ្រាប់​លួង​ចិត្ត​ សម្រេច​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Rafinha វ័យ ២២ ឆ្នាំ​នៅ​នាទី​៩០។

Rooney បាន​បំបែក​ពង​មាន់​ក្រុម Barca បន្ទាប់​ពី​ការ​តែត​បញ្ជូន​យ៉ាង​ស្អាត​ពី Ashley Young។ ក្រោយ​មក Luiz Suarez តាម​ស្មើ តែ​គួរ​ឲ្យ​ស្ដាយ​បាល់ offside។

ការ​ពិត​ទៅ Barca អាច​នាំ​មុខ Man Utd ២គ្រាប់​មុនតាំង​ពី​៥​នាទី​ដំបូង​ម្ល៉េះ បន្ទាប់​ពី Suarez ស៊ុត​បាល់ free-kick តែ​បុក​នឹង​បង្គោល​ទី ខណៈ​ដែល​មួយ​គ្រាប់​ទៀត អ្នក​ចាំ​ទី David de Gea បាន​ជួយ​សង្គ្រោះ​បាល់​របស់​ Sergi Roberto ខ្សែ​បម្រើ​កណ្ដាល​របស់ Barca។

Man Utd នៅ​មាន​មួយ​ប្រកួត​ទៀត​ក្នុង International Champions Cup គឺ​ប៉ះ​ជើង​ទឹក​បារាំង Paris Saint-Germain ខណៈ​ដែល​ Barca ត្រូវ​ប៉ះ​តោ​ខៀវ Chelsea របស់​អង់គ្លេស និង Fiorentina របស់​អ៊ីតាលី។

ចាំ​មើល​មើល៍ ថា​តើ​ក្រុម​របស់​លោក van Gaal អាច​បន្ត​កំណត់​ត្រា​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ដែរ​ទេ នៅ​មុន​រដូវ​កាល English Premier League ចាប់​ផ្ដើម​ផ្លូវការ?



Post a Comment

 
Top