GuidePedia

0
សម្រាប់​ការ​ប្រកួត​ Cambodian Premier League​ សប្ដាហ៍​ប្រកួត​ទី ៧ ​ដែល​បាន​បញ្ចប់​​ទៅ​មុន​នេះ​បន្តិច ​ក្លឹប​ជើង​ខ្លាំង​ភ្នំពេញ​ក្រោន ​នៅ​តែ​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​ដដែល​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​វេស្ទើន​ដល់​ក្នុង​ផ្ទះ​​៥​ទល់​៣​។ រី​ឯ​ណាហ្គា​វើល​ត្រូវ​បាត់​បង់​បី​ពិន្ទុ​បន្ទាប់​ពី​ចាញ់​ ខេមបូឌៀថាយហ្គ័រ​១-២។ ឯបៀលប្រាយបានយកឈ្នះ គិរីវង្ស ១ទល់០ យ៉ាងលំបាក។


ប្រាំ​គ្រាប់​របស់​ក្រុម​លោក Sam​ រក​បាន​ដោយ​កីឡាករ​ Bisan Gorge ​ពីរ​គ្រាប់​​ និង​ Booysen បី​គ្រាប់​ម្នាក់​ឯង។ ៣​គ្រាប់​របស់​វេស្ទើន​រក​បាន​ដោយ​កីឡាករ​ Mohamed Tijani លី ភារុន និង Matthew Osa ។ ចំណែក​ឯ​ពីរ​គ្រាប់​របស់​ ខេម​បូ​ឌៀ​ថាយ​ហ្គ័រ​​ដែល​ឈ្នះ​ណាហ្គា​វើល ​រក​បាន​ដោយ​កីឡាករ​ សួង វិរៈ និង​ Private ស្រប​ពេល​ Afa សុត​គ្រាប់​លួង​ចិត្ត​ឲ្យ​ណាហ្គា។



ជ័យជម្នះ ៥-៣ លើក្រុមម្ចាស់ផ្ទះ Western Phnom Penh ល្ងាចមិញនេះ ធ្វើឲ្យ ភ្នំពេញក្រោន នៅតែមិនស្គាល់ពាក្យថាចាញ់នៅ MCL រដូវកាលនេះ ពោលគឺ ឈ្នះ ៧ ប្រកួតជាប់គ្នា ក្រោយស្មើក្នុងប្រកួតដំបូង។ ៣ ពិន្ទុបន្ថែមនេះ ក៏ធ្វើឲ្យក្រោនឡើងឈរកំពូលតារាងពិន្ទុ បណ្ដោះអាសន្នផងដែរ ខណៈខ្សែប្រយុទ្ធ Bisan ដែលរកបាន២ គ្រាប់ក្នុងប្រកួតនេះ ឡើងឈរលើគេក្នុងបញ្ជី top scorer (១៣គ្រាប់)។ ៣ គ្រាប់ផ្សេងទៀតរបស់ក្រោនក្នុងជំនួបនេះ ធ្វើបានដោយ Shane Booysen ដែលជាគ្រាប់ទី៩ របស់គេផងដែរ។

Post a Comment

 
Top