GuidePedia

0
ក្រុមការពារតំណែងជើងឯកស្រ្តីជប៉ុន បានឆ្លង ផុតវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីបានទម្លាក់ក្រុមស្រ្តីអង់គ្លេស ២-១ ដើម្បីឡើងទៅជួបសត្រូវចាស់ ស្រ្តីអាម៉េរិក នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ ស្រ្តីពិភពលោក ឆ្នាំ២០១៥ នៅប្រទេសកាណាដា ។


ក្នុងជំនួបដ៏ស្វិតស្វាញព្រឹកមិញនេះដែរ តាមពិតជប៉ុន បានឈ្នះអង់គ្លេស ដោយសារតែបាល់ Own Goal ប៉ុណ្ណោះគឺនៅ នាទីចុងម៉ោងរបស់កីឡាការិនី Laura Bassett ក្រោយពេលមិត្តរួមក្រុម Fara Williams ជួយរកគ្រាប់បាល់ឲ្យអង់គ្លេស តាមបានស្មើវិញ៤០នាទី ខណៈដែលកីឡាការិនី Aya Miyama ស៊ុតគ្រាប់ នាំមុខទី១ឲ្យជប៉ុននៅនាទីទី៣៣មក ។

ជប៉ុន ត្រូវប្រកួតវគ្គផ្តាចព្រ័ត្រទល់នឹងអាម៉េរិក នាថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ចុងសប្តាហ៍នេះដើម្បីប្រជែងយកពាន FIFA Women’s World Cup លើកទី៧ ឆ្នាំ២០១៥ ដែលមានប្រទេសកាណាធ្វើម្ចាស់ផ្ទះ នៅក្រោយពេលដែល ក្រុមស្ត្រីអាល្លឺម៉ង់ ត្រូវជួបជាមួយក្រុមធ្លាក់នៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ដូចគ្នាស្ត្រី អង់គ្លេស ដើម្បីយកចំណាត់ថ្នាក់លេខ៣នាថ្ងៃទី០៣ កក្កដា ៕



Post a Comment

 
Top