GuidePedia

0
ក្លិប Valencia ​បាន​ព្រមព្រៀង​ជាមួយ Manchester City ​ទិញ​ខ្សែ​ប្រយុទ្ធ Alvaro Negredo ​ដាច់​តែ​ម្ដង​ហើយ ​ក្នុង​តម្លៃ​ខ្លួន​២៣,៨​លាន​ផោន​(៣៦,៣​លាន​ដុល្លារ​) បន្ទាប់​ពី​​កីឡាករ​រូប​នេះ​ចប់​កុងត្រា​ខ្ចី​ជើង​​​១​រដូវ​កាល​នៅ​អេស្ប៉ាញ​។


Negredo ​ជា​កីឡាករ​ដែល​ Valencia ​ខ្ចី​ជើង​ពី​ Man City ​មក​កាល​ពី​រដូវ​កាល​មុន​ ហើយ​មួយ​រដូវ​កាល​នោះ រូប​គេ​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០​ប្រកួត។

ដោយ​ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​លេង​ល្អ ខាង​ក្លិប​ Velencia ​ក៏​សម្រេច​ដាក់​សំណើ​ទិញ​ដាច់​ពី​ក្រុម​មេឃ​ខៀវ​តែ​ម្ដង​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​២៣,៨​លាន​ផោន។ ចំពោះ​រឿង​នេះ Man City ​ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​យល់​ព្រម​លក់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ឱ្យ​ហើយ​ដែរ។

អតីត​កីឡាករ Sevilla ​ខាង​លើ​នេះ​ជា​កីឡាករ​ទី​៥​ហើយ​ដែល Man City ​លក់​ចេញ​​ក្នុង​ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី James Milner ​ទៅ Liverpool , Micah Richards និង Scott Sinclair ​ទៅ​ Aston Villa , Matija Nastasic ​ទៅ​លេង​នៅ Schalke 04 ៕

Post a Comment

 
Top