GuidePedia

0
ការ​ប្រកួត​កីឡា​ប្រដាល់​លក្ខណៈអន្តរជាតិ​ដណ្តើម​ខ្សែ​ក្រវ៉ាត់​របស់​ក្រុមហ៊ុនខារ៉ាបាវ ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៦ ខែកក្កដា​ ឆ្នាំ​២០១៥ រវាងកីឡាករ​កម្ពុជា​ កែង​ឆេះ វង្ស​ ណយ ប៉ះ​ជាមួយ​កីឡាករ​ ​ជុង អាង​ហ្វៃ មក​ពី​ប្រទេសថៃ លទ្ធផល​គឺ​ វង្ស ណយ បាន​ចាញ់​ដោយ​សន្លប់​ត្រឹម​ទឺក​ទី៤។


កាល​ពី​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ​កីឡាករ​ ​វង្ស ណយ បាន​ចាញ់​កីឡាករថៃ ​ជុង អាង​ហ្វៃ ​រូប​នេះ​ដោយ​ពិន្ទុ​ម្តង​រួចហើយ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវ៉ាត់​ខារ៉ាបាវ​ វង្ស ណយ​ នៅ​តែបន្ត​ការ​​ចាញ់​​​នេះ​ទៀត ដោយ​សន្លប់​នៅ​ទឹក​ទី​៤ ក្រោម​ជង្គង់​ដ៏​មុត​ស្រួច​​របស់កីឡាករថៃ។​

ទឹក​ទី​១ និង​ទឹកទី២​៖ កីឡាករ​កម្ពុជា​ វង្ស ណយ ធ្វើបាន​យ៉ាង​ល្អ ដោយ​វាយ​កែង​ទៅ​លើ​ផ្ទៃមុខ​របស់​កីឡាករ​ថៃ​ជាច្រើន​។ រហូត​ដល់​ទឹក​ទី៣ និង​ទឹកទី៤​៖ កីឡាករ​ថៃ បាន​បិទ​កែង​របស់​ វង្ស ណយ​ មិន​អោយ​វាយ​បាន​ឡើយ ដោយ​ចូល​គៀករឹត ក របស់​​ វង្ស ណយ ហើយ​អុក​ជង្គង់​ទៅលើ​ចង្កេះ​របស់​វង្ស ណយ​ ជាច្រើន ជាហេតុ​ធ្វើអោយ​កីឡាករ​រូបនេះ​សន្លប់​ និង​មិន​អាច​បន្ត​ការ​ប្រកួត​បានត្រឹម​ទឹក​ទី​៤។

សូម​បញ្ជាក់​ថា៖ កីឡាករ​កម្ពុជា ឡៅ​ ស៊ីណាត​ ក៏ចាញ់​កីឡាករ​ថៃ​ផង​ដែរ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦ ខែ​កក្កដា ​នេះ។

សូម​ទស្សនាវីដេអូ​នៃ​ការប្រកួត​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

Post a Comment

 
Top