GuidePedia

0
​Neymar​ បាន​និយាយ​យ៉ាង​ទទូច​ថា លោក​មិន​ដឹង​ជា​សប្បាយចិត្ត​បែប​ណា​ទេ ប្រសិនបើ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ពាន​រង្វាល់​បាល់​មាស​ពិភពលោក​ Ballon d’Or​ក្នុងឆ្នាំនេះ ដោយ​លោក​បាន​និយាយ​ទទួល​ស្គាល់​ថា លោក​មិន​ដឹង​ជា​មាន​កិត្តិយស​ខ្លាំង​បែប​ណា​ទេ បើ​បាន​ផ្តួល​កីឡាករ​ឆ្នើម​ដូចជា Lionel Messi និង​កីឡាករ Cristiano Ronaldo​ក្នុងការ​ឈ្នះ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ។


គួរ​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ បាន​ក្លាយជា​គូប្រជែង​ដ៏​សំខាន់​មួយ​សម្រាប់​រង្វាន់ Ballon d’Or នៅ​ឆ្នាំ​២០១៦ ក្រោយពី​មាន​ចំណែក​ដ៏​សំខាន់​មួយ​នៅក្នុង​ជោគជ័យ​ជើងឯក​ទាំង​៣​របស់​ក្លិប Barcelona​ដោយ​កីឡាករ​វ័យ​២៣​ឆ្នាំ​ម្នាក់នេះ រក​គ្រាប់​បាល់​បាន​រាល់​ការប្រកួត​នៅ Champions League ចាប់ពី​ដំណាក់កាល​វគ្គ​១​ភាគ​៤​តទៅ។

ទោះបីជា​យ៉ាងណាក៏ដោយ ​លោក​ត្រូវ​ផ្លោះ​រំលង​កីឡាករ​ Messi ឬ​កីឡាករ Ronaldo​ជា​មុន​សិន ដែល​បាន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​មួយ​នេះ រហូត​មក​ចាប់តាំង​ពី​កីឡាករ Kaka​បាន​ឈ្នះ​វា​កាលពី​ឆ្នាំ​២០០៧។


កីឡាករ​Neymar បាន​និយាយ​ប្រាប់ TV Globo​ថា ការ​ជាប់​ឈ្មោះ​ត្រឹម​កីឡាករ​៣​នាក់​ចុងក្រោយ​នៅ​លើ​បញ្ជី Ballon d’Or ក៏​អស់ចិត្ត​ដែរ។ លោក​បាន​បន្ត​ទៀត​ថា វា​នឹង​ជា​សុបិន​មួយ​ក្លាយ​ជា​ការពិត​សម្រាប់​រូបលោក និង​ជា​កិត្តិយស​មួយ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ៕

Post a Comment

 
Top