GuidePedia

0
កីឡាករ​​ Chris Froome ​បាន​ក្លាយ​ជា​កីឡាករ​ប្រណាំង​កង់​អង់គ្លេស​លើក​ដំបូង​គេ​ ដែល​បាន​ឈ្នះ​ព្រឹត្តិការណ៍​Tour de France ២​លើក ពេល​ដែល​គាត់​អាច​ដល់​ទី​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ​នៅ​ដំណាច់​ការប្រកួត​ ដែល​មាន​រយៈពេល​៣​សប្ដាហ៍​នេះ។


ជើងឯក​ប្រណាំង​កង់​ឆ្នាំ​២០១៣​ម្នាក់​នេះ​ បាន​បញ្ចប់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ​ ពីក្រោយ​កីឡាករ​​Andre Greipel ​ដែល​បាន​ឈ្នះ​ដំណាក់ កាល​ផ្ដាច់ព្រ័ត្រ​នេះ។ កីឡាករ Mark Cavendish ដែល​បាន​ប៉ុនប៉ង​ឈ្នះ​ការប្រកួត​ជា​លើក​ទី​៥​នៅ​ដំណាក់កាល​Champs-Elysees ​នោះ បាន​ត្រឹមតែ​ជាប់​លេខ​៦​ប៉ុណ្ណោះ ក្រោយ​ការ​ប្រណាំង​ចម្ងាយ​១០៩.៥​គ​.​ម ចេញពី​ចំណុច​ចាប់ផ្ដើម Sevres។

ជ័យជម្នះ​សម្រាប់​កីឡាករ Froome គឺ​មានន័យថា គឺជា​ជនជាតិ​អង់គ្លេស និង​ក្រុម Team Sky បានឈ្នះ​ការ​ប្រណាំង​៣​លើក ក្នុងចំណោម​ការប្រណាំង​៤​លើកចុងក្រោយ​នេះ។ កីឡាករ​Froome វ័យ​៣០​ឆ្នាំ បាន​ទម្លាក់​កីឡាករ​កូឡុំប៊ី​​Nairo Quintana ​ឲ្យ​ទៅ​លេខ​២ ជាមួយ​នឹង​ការ​នាំ​មុខ​៧២​វិនាទី​ប៉ុណ្ណោះ និង​កីឡាករ​អេស្ប៉ាញ​ Alejandro Valverde ធ្លាក់​ទៅ​លេខ​៣។


​កីឡាករ Froome បាន​និយាយ​ក្រោយ​ការប្រកួត​ថា លោក​សប្បាយចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​អាច​សម្រេច​ក្តី​ស្រមៃ​បាន​បែបនេះ ហើយ​លោក​សូម​ថ្លែងអំណរ គុណ​ផង​ដែរ​ដល់​ទស្សនិកជន​ទាំង​អស់​ដែល​ទាំង​តែ​គាំទ្រ​រូបលោក​ជា​រៀង​រហូត​មក៕

Post a Comment

 
Top