តារាឆ្នើម David Silva របស់ក្រុម Manchester City និងមិត្តរួមក្រុមមួយចំនួនទៀត ដូចជា Jesus Navas, Fernando, Brandon Barker និង Marcos Lopes បានចុះទៅសួរសុខទុក្ខដល់អង្គការកុមារមួយ SOS Children’s Village នៅទីក្រុងហាណូយ ដោយបានជួបក្មេងៗវៀតណាម និងបានចុះហត្ថលេខាឲ្យផងដែរ កាលពីម្សិលមិញ មុននឹងមេឃខៀវ ត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម នៅយប់នេះ។
Man City នឹងធ្វើការប្រកួតដោយគ្មានប្រធានក្រុមរង Yaya Toure និងកីឡាករចំណូលថ្មី Fabian Delph ដោយសារខ្សែបម្រើទាំង២រូបនេះ បានរងរបួសកាលប្រកួតនៅទីក្រុង Melbourne ទល់នឹង Real Madrid និងបានធ្វើដំណើរត្រឡប់ទៅព្យាបាលរបួសនៅអង់គ្លេសវិញហើយ។
យ៉ាងណាក្ដី អ្នកចាត់ការលោក Manuel Pellegrini បានសន្យាថា នឹងដាក់តារាឆ្នើមល្បីៗឲ្យចូលលេងទាំងអស់ ក្នុងការប្រកួតយប់នេះ បូករួមទាំងតារាវ័យក្មេងចំណូលថ្មី Raheem Sterling ផងដែរ ប៉ុន្តែ Vincent Kompany, Wilfried Bony, Sergio Aguero, Pablo Zabaleta, Martin Demichelis និង Fernandinho នៅជាប់សម្រាកវិស្សមកាលនៅឡើយ ដូច្នេះពួកគេមិនទាន់អាចជួយក្រុមបានទេ។
រីឯខាងក្រុមជម្រើសជាតិវៀតណាមឯណោះវិញ ក៏បានត្រៀមខ្លួនយ៉ាងមមាញឹកដែរ ខណៈដែលប្រធានក្រុម និងជាខ្សែប្រយុទ្ធឆ្នើម Le Cong Vinh បានលើកឡើងថា រូបលោកផ្ទាល់ និងមិត្តរួមក្រុមទាំងអស់ ពិតជារីករាយ និងជឿថា ពិតជាការប្រកួតដ៏ល្អមួយនៅយប់នេះ។ ជាពិសេស នឹងបានសាកល្បងថ្វីជើងទល់នឹងអ្នកចាំទីលំដាប់ពិភពលោក Joe Hart។
ការប្រកួត ដែលតម្លៃកៅអីល្អបំផុត ៨៥ដុល្លារ និងជាតម្លៃមួយខ្ពស់ដាច់គេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាមនេះ នឹងបើកការប្រកួតនៅកីឡដ្ឋានជាតិ My Dinh National Stadium នាទីក្រុងហាណូយ ដែលផ្ទុកអ្នកទស្សនាបានចំនួន ៤ម៉ឺននាក់ នៅម៉ោង០៨:០០នាទីយប់នេះ៕

Post a Comment