GuidePedia

0
ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក K-Cement ទម្ងន់៦០គីឡូក្រាម នៅលើសង្វៀន SEA-TV នា ថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះ គឺបាន ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមានកីឡាករជើងខ្លាំង២រូប គឺអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ត្រូវតតាំងទល់នឹង អ្នក ប្រដាល់ជើងខ្លាំង មាស ច័ន្ទមាន មកពីក្លឹបក្រសួងការពារជាតិ ។


ចំពោះការជួបគ្នារវាងអ្នកប្រដាល់ ឃីម បូរ៉ា និងអ្នកប្រដាល់ មាស ច័ន្ទមាន ពិតជាមានភាពតានតឹង និងពិបាកនឹងប៉ាន់ ស្មានថា នរណាជាអ្នកឈ្នះ ឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ឃីម បូរ៉ា ធ្លាប់ឈ្នះ ច័ន្ទមាន ដោយពិន្ទុ២ដងរួចមកហើយ កាលពីប្រកួតក្នុងវគ្គជម្រុះកន្លងមក ហើយ បូរ៉ា ក៏ជាជើងខ្លាំង ម្នាក់ដែរ តែដល់ពេលប៉ះជាមួយ មាស ច័ន្ទមាន ពិបាក នឹងទប់ទល់ទៅវិញ ។

ច័ន្ទមាន ជាអ្នកប្រដាល់ដែលពូកែវាយសម្រុកមិនដកថយទេ ហើយពូកែស្នៀតជើងទាត់បំបាក់ជើងក្រោមគូប្រកួតណាស់ ចំណែកអ្នកប្រដាល់ពូកែស្នៀត ជើងទាត់ និងពូកែវាយសម្រុក ឃីម បូរ៉ា វិញ ធ្លាប់មានប្រវត្តិប្រកួតចំនួន៥២ លើក ឈ្នះ៣៥ដង ចាញ់១៥ដង ស្មើ២ដង និងផ្តួលដៃគូឲ្យសន្លប់បាន៤ដង គ្រាដែល មាស ច័ន្ទមាន មានប្រវត្តិប្រកួតបាន៩៥លើក ធ្លាប់ឈ្នះ៧២ដង ចាញ់២៣ដង និងមិនដែលស្មើ ។

ការប្រកួតជម្រុះទាំង៣ជុំមកនេះ គឺគិតពិន្ទុដោយអ្នកឈ្នះបាន៣ពិន្ទុ ចាញ់បាន១ពិន្ទុ និងមិនដែលបោះបង់ការប្រកួតឡើង ។ ការប្រកួតក្នុងជុំទាំង៣នេះ ប្រាក់តម្លៃខ្លួនសម្រាប់អ្នកឈ្នះនឹងទទួលបាន១៥០ដុល្លារ អ្នកចាញ់១០០ដុល្លារ ។ ចំពោះអ្នកដែលដណ្ដើម បានជើងឯក នឹងទទួលបានខ្សែក្រវាត់១ ពាន ធំ១និងថវិកាអម ២០.០០០.០០០ រៀល និង ចំណាត់ថ្នាក់លេខ២ បានពានតូច១ និងថវិការអម ១០.០០០.០០០ រៀល ៕

Post a Comment

 
Top