GuidePedia

0
ក្លឹបយក្សរបស់អង់គ្លេស Manchester United និងក្លឹប Paris Saint-Germain របស់បារាំង ជិតបញ្ចប់កិច្ចចរចាព្រមព្រៀងមែនទែនហើយ ក្នុងការ ផ្ទេរកីឡាករ ខ្សែបម្រើប្រយុទ្ធល្បឿន Angel Di Maria គ្រាដែលកីឡាករជនជាតិ អាហ្សង់ទីនរូបនេះបន្តអវត្តមានក្នុងក្លឹបបិសាចក្រហម ពេលប្រកួតឈ្នះក្រុម FC Barcelona ៣-១ យប់មិញនេះទៀត ។


គ្រូបង្វឹក Man Utd លោក Louis van Gaal បានថ្លែងប្រាប់សារព័ត៌មាន BBC នៅសហរដ្ឋអាម៉េរិកថា “ខ្ញុំពុំដឹងមូល ហេតុពិតប្រាកដនោះទេ ខណៈដែល Di Maria បន្តអវត្តមានទៀតក្នុងជំនួបមិត្តភាពមុនរដូវកាលថ្មីចាប់ផ្តើម ។ កីឡាករ វ័យ២៧ឆ្នាំ និងមិត្តរួមក្រុម Marcos Rojo មិនបានរួមដំណើរដោយជិះយន្តហោះ ទៅកាន់កីឡដ្ឋាន Santa Clara ស្ថិតក្នុងរដ្ឋ California នោះទេ” ។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន L’Equipe របស់បារាំងបានឲ្យដឹងថា ក្លឹប Man Utd បានព្រមព្រៀងលក់ Di Maria ក្នុងតម្លៃ ៤៦.៧ លានផោន មាន តម្លៃ ទាបជាងកាលពីទិញមកពីក្លឹបអេស្ប៉ាញ Real Madrid ឆ្នាំទៅក្នុងតម្លៃខ្លួន ៥៩.៧ លានផោន បំបែកកំណត់ត្រានៅអង់គ្លេស ក្នុងនាមជាកីឡាករថ្លៃបំផុត លេង នៅ Premier League ជាមួយនឹងការស៊ុតបញ្ចូលទីបានតែ៤ គ្រាប់ប៉ុណ្ណោះ ពីការចូលលេងបាន៣២ប្រកួតរដូវកាលមុន ដោយសារមានបញ្ហារឿងរបួស ខ្លាំងពេក ។

អតីតកីឡាករក្លឹប Real Madrid រូបនេះក៏បានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America 2015 ដោយ បាន ចាញ់ម្ចាស់ផ្ទះឈីលី ៤-១ ដោយបាល់ប៉េណាល់ទីដែរ ៕

Post a Comment

 
Top