GuidePedia

0
លោក Louis van Gaal ​បាន​បញ្ជាក់​ថា David de Gea ​មាន​បញ្ហា​ហើយ​សម្រាប់ក្រុម​​បិសាច​ក្រហម ដោយ​សារ​តែ​បញ្ហា​របួស​ខ្លាំង​នៅ​ដៃ​ទាំង​ពីរ​របស់​អ្នក​ចាំ​ទី​រូប​នេះ។


ប្រកួត​ចាញ់ PSG ​២-០ កាល​ពី​ម្សិលមិញ De Gea ​បាន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នោះ​ទេ ដោយ​គ្រាប់​បាល់​ទី​មួយ​ក៏​កើត​ឡើង​ដោយសារ​តែ​កំហុស​របស់​អ្នក​ចាំ​ទី​រូប​នេះ​ដែរ។ ចំពោះ​រឿង​នេះ​លោក Van Gaal ​បាន​និយាយ​ថា៖ “យើង​មាន​ស្ថាន​ការ​មួយ​ដែល​មិន​ល្អ​នោះ​ទេ​សម្រាប់​ David de Gea ទាំង​ក្លិប​របស់​យើង ​ក៏​ដូចជា Real Madrid ​ដែលគាត់​ចង់​ទៅ។

ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា​គាត់​លេង​មិន​ល្អ​ តែ​វា​ជា​កំហុស​មែន។ អ្នក​រាល់​គ្នា​អាច​បង្កើត​កំហុស​បាន ប៉ុន្តែ​មិន​មែន​អ្នក​ចាំ​ទី​ឡើយ។ ប្រសិន​បើ​អ្នក​ចាំ​ទី​មាន​កំហុស​នោះ​នឹង​មាន​គ្រាប់​បាល់​ហើយ”។

អ្នក​ចាត់​ការ​ដែល​នឹង​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៧​ខាង​លើ​បាន​បន្ត​ទៀត​ថា​អតីត​អ្នក​ចាំ​ទី​ Altetico Madrid ​ខាង​លើ​អាច​មាន​បញ្ហា​របួស​ដៃ​ ទើប​ធ្វើ​ឱ្យ​​ធ្លាក់​ទម្រង់​លេង​យ៉ាង​នេះ។ ខណៈ​ដែល​វត្តមាន​របស់អ្នក​ចាំ​ទី​ចំណូល​ថ្មី​ ​Sergio Romero ​អាច​នឹង​ធ្វើ​ឱ្យ​រូប​គេ​ពិបាក​ក្នុង​ការ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទៀត​ផង។


សូម​តាម​ដាន​ទាំង​អស់​គ្នា​ ថា​តើ​អនាគត​របស់​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​នឹង​ទៅ​ជា​យ៉ាង​ណា? តើ​រូប​គេ​អាច​ជាប់​ជា​ដៃ​ទី​មួយ​ក្នុង​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​របស់ Man Utd ​ជា​មួយ​ Spurs ​នៅ​ថ្ងៃ​សៅរ៍សប្ដាហ៍​ក្រោយ​នេះ​បាន​ដែរ​ឬ​ទេ? ឬ​ក៏​ De Gea ​ត្រូវ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ?

Post a Comment

 
Top