GuidePedia

0
កីឡាការិនី វ័យ១៦ឆ្នាំ របស់កូរ៉េខាងជើង គីម គុកយ៉ាង ដែលបានទៅចូលរួមកប្រកួតកីឡាជើងឯកពិភព លោក World Championships នៅទីក្រុង កាហ្សាន របស់ប្រទេសរុស្ស៊ី បានយំបង្ហូរទឹកភ្នែក ក្រោយខ្លួនបានឈ្នះក្នុង ការប្រកួតលោតកម្ពស់ ១០ម៉ែត្រ ដែលទទួលបានពិន្ទុរហូតដល់ទៅ ៣៩៧,០៥ ឈ្នះកីឡាការិនី ចិន វ័យ ១៤ឆ្នាំ ដែល មានពិន្ទុត្រឹមតែ ៣៨៥,០៥ ប៉ុណ្ណោះ ។


នេះជាមេដាយមាសដំបូងមិនធ្លាប់មាន ដែលតំណាងកីឡាការិនីកូរ៉េខាងជើង វ័យក្មេង គីម គុកយ៉ាង ខាងលើនេះ ទទួលបានក្នុងការប្រកួត បែបអន្តរជាតិជាប្រវត្តិ សាស្ត្រនៅរុស្ស៊ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ ម្សិលមិញនេះ ៕

Post a Comment

 
Top