GuidePedia

0
នៅសល់ត្រឹមតែរយៈពេល៤៨ម៉ោងស្មើនឹង ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដឹងច្បាស់ថា កីឡាករខ្សែបម្រើ ប្រយុទ្ធលំដាប់ពិភពលោក Angel Di Maria នឹងត្រូវទៅលេង ឲ្យ ក្លឹបបារាំង Paris Saint-Germain ឬក៏បន្តលេង នៅទឹកដី Old Trafford របស់ក្លឹប Manchester United ដដែលនោះ ។


នោះមានន័យថា ក្លឹបជើងឯកបារាំង PSG និងក្លឹបជើងខ្លាំងអង់គ្លេស Man Utd បានកំពុងតែចរចាគ្នានៅឡើយ គ្រាដែលដែលកំពុងដឹកនាំដោយគ្រូបង្វឹក ជន ជាតិបារាំងលោក Laurent Blanc ដែរនោះ បានឯកភាពលើតម្លៃខ្លួនខ្លួន ៤៤លានផោន របស់កីឡាករជនជាតិអាហ្សង់ទីនហើយនោះ ក្រោយពេលដែល បាន លេងតែមួយរដូវកាលមុនប៉ុណ្ណោះ នៅ Man Utd ក្រោយទិញពីក្លឹប Real Madrid របស់អេស្ប៉ាញក្នុងតម្លៃ ៥៩.៧លានផោន ។

ទាក់ទងទៅនឹង កីឡាករវ័យ២៧ឆ្នាំវិញ ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចាកចេញពីក្លឹបផងដែរ និងមិនបានចូលរួម ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនៅទឹក ដី អាម៉េរិកនាពេលថ្មីនេះទេ តែបានរួមដំណើរទៅជាមួយ ដែលជា សញ្ញាបង្ហាញកាន់តែ ច្បាស់ PSG កាន់តែមានសង្ឃឹមខ្លាំងឡើងក្នុងការទទួលបាន តារា ឆ្នើម ដែលបានជួយឲ្យអាហ្សង់ទីនឈានមកដល់វគ្គ ផ្តាច់ព្រ័ត្រនៃ World Cup 2014 នៅប្រទេសប្រេស៊ីល ទោះចាញ់អាល្លឺម៉ង់ ១-០ ក្នុងនាទីបន្ថែមក៏ដោយ ៕

Post a Comment

 
Top