GuidePedia

0
​​ខ្សែ​ប្រយុទ្ធ​ Luis Suarez បាន​លើក​ឡើង​ថា English Premier League គឺជា​លីក​​​កំពូល​​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​បើ​និយាយ​ពី​ក្រុម​វិញ គឺ​មាន​តែ​ក្រុម​ Barcelona ​ប៉ុណ្ណោះ ដែល​ជា​ក្រុម​ល្អ​បំផុត​លើ​លោក។


កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ បាន​ចំណាយ​ពេល​៣​ឆ្នាំ​កន្លះ លេង​នៅ​ទឹក​ដី​អង់គ្លេស ឲ្យ​ក្រុម​ហង្ស​ក្រហម​ Liverpool ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​ PFA Players’ Player of the Year ​កាល​រដូវ​កាល​ ២០១៣-១៤ ​ផង​ដែរ មុន​ផ្ទេរ​ទៅ​ Barcelona ​រដូវ​កាល​មុន។

​កីឡាករ​វ័យ​២៨​ឆ្នាំ បាន​​ប្រាប់​ដល់​ ESPN Deportes Radio​ ក្នុង​បទសម្ភាសន៍​​មួយ​ថា៖ “Premier League គឺជា​លីក​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​ Barcelona ​គឺជា​ក្រុម​ល្អ​បំផុត។ ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​បាន​លេង​​ឲ្យ​ក្រុម​ល្អ​បំផុត​លើ​លោក។ យើង​នៅ​មាន​គោលដៅ​បន្ត​ទៀត​ ដោយ​ចង់​​ក្លាយ​ជា​ក្រុម​ដំបូង​គេ ឈ្នះ​ UEFA Champions League ​២​ឆ្នាំ​ជាប់​គ្នា”។


Suarez ​រដូវ​កាល​ដំបូង​ជាមួយ​ Barca គឺ​ធ្វើ​បាន​ល្អ​មែន​ទែន ដោយ​បង្ហាញ​ខ្លួន​សរុប​បាន​៤៣​ប្រកួត ស៊ុត​បាន​២៥​គ្រាប់។ ជា​ពិសេស​​ លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​ Lionel Messi និង Neymar ​ដែល​រួម​ចំណែក​ដ៏​ធំ​ធេង​ ​ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​ Barca លើក​ពាន​៣ ​រដូវ​កាល​មុន​ផង​ដែរ៕

Post a Comment

 
Top