GuidePedia

0
អ្នក​ប្រដាល់ Anthony Crolla​ត្រូវបាន​គេ​ផ្តល់ជូន​នឹង​ការប្រកួត​សុំ​សងសឹក​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ភ្លាមៗ​ជាមួយ​កីឡាករ Darleys Perez ក្រោយ​ការប្រកួត​លើកដំបូង​របស់​ពួកគេ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ជម្លោះ​នោះ។


សូម​បញ្ជាក់​ថា កីឡាករ Crolla មានការ​ភ្ញាក់ផ្អើល និង​ខកចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ការ​ប្រឹងប្រែង​យ៉ាង​ល្អ​របស់​លោក​សម្រាប់​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ពិភពលោក WBA​បាន​ត្រឹម​តែ​រក​បាន​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​នៅ​ការប្រកួត​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា​កន្លងទៅ​នៅ​ក្នុង​ទីក្រុង​ Manchester​របស់​ចក្រភព​អង់គ្លេស។

នៅ​ខណៈ​ពេល​នោះ ​ស្ថាប័ន​ប្រដាល់​WBA​ ក៏បាន​ណែនាំ​ឲ្យ​មានការ​ពិនិត្យ​ពិន្ទុ​ឡើង​វិញ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ លទ្ធផល​បាន​អះអាង​ថា កីឡាករ​ Crolla​នឹង​ទទួល​បាន​ការ​ប្រកួត​លើក​ទី​២​សម្រាប់​ការ​ដណ្ដើម​ខ្សែក្រវាត់​ពី​កីឡាករ​Perez ដែល​ការប្រកួត​មួយ​នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា​ខាងមុខ​នៅ​លើ​សង្វៀន​តែមួយ ​Manchester Arena។


ទោះជា​យ៉ាងណាក៏ដោយ បើ​តាម​ការ​គន់គូរ និង​ទូទាត់​ពិន្ទុ​ឡើងវិញ ច្បាស់​ណាស់​ថា កីឡាករ Crolla​បាន​ឈ្នះ​ពិន្ទុ​ដាច់​ដោយ​ឯកច្ឆន្ទ ប៉ុន្តែ​បែរជា​គណៈ​ចៅក្រម​ផ្តល់​ពិន្ទុ​ទាំង​៣​ឲ្យ​ស្មើ​ទៅវិញ៕ ​

Post a Comment

 
Top