GuidePedia

0
ការ​បង្ក​បញ្ហា​របស់​ក្រុម​អ្នក​គាំទ្រ​បាន​បណ្ដាល​មាន​ការ​បោះបង់​ចោល​ការ​ប្រកួត​ជម្រុះ ​Europa League​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រវាង​ក្រុម ​Kukesi និង​ក្រុម​ Legia Warsaw​ នៅ​ក្នុង​ប្រទេស​អាល់​បានី។


ក្រុម Legia បានធ្វើ​ការនាំ​មុខមុន​២-១​នៅ​ការប្រកួត​ជើង​ទី​១​នេះ​នៃ​ជុំ​ទី​៣ នៅពេលដែល​កីឡាករ Ondrej Duda របស់​ពួកគេ​ត្រូវ​វត្ថុ​រឹង​ដែល​គេ​សង្ស័យ​ថា ជា​ដុំថ្ម​ត្រូវ​បាន​គេ​ចោល​ចេញ​មកពី​កន្លែង​អង្គុយ​របស់​ក្រុម​អ្នកគាំទ្រ។

ភ្លាមៗ​នោះ​ដែរ ​ការ​ប្រកួត​ត្រូវ​បាន​ព្យួរ​ចោល​ ខណៈ​ដែល​កីឡាករ​Ondrej Duda ​ត្រូវ​បាន​ក្រុម​ការងារ​សុខាភិបាល​សែង​ចេញពី​ទីលាន​ប្រកួត ហើយ​បាន​យក​បង់​ស្អិត​រុំ​ក្បាល​របស់​គាត់ ប៉ុន្តែ​ក្រោយ​ពេល​អាច​ត្រឡប់​មក​លេង​វិញ ហើយ​បាន​ទាំង​ផ្លាស់​សម្លៀកបំពាក់ ​ដែល​ប្រឡាក់​ដាម​ដោយ​ឈាម​របស់​គាត់​ចោល​ ក៏​ការប្រកួត​មិន​អាច​ចាប់ផ្ដើម​បន្ត​ប្រកួត​បាន​ដែរ។

សារ​មួយ​នៅ​លើ​គណនី​Twitter របស់​ក្លិប​ Legia បាន​សរសេរ​ថា “​ការ​ប្រកួត​នៅ​ទីក្រុង​ Tirana ត្រូវ​បាន​ព្យួរ​ចោល​ហើយ ។ កីឡាករ​Ondrej Duda បាន​ត្រូវ​ដុំ​ថ្ម​ដែល​ចោល​ដោយ​ក្រុម​អ្នកគាំទ្រ​ក្រុម Kukesi ”។ ១០​នាទី​ក្រោយមក​ពួកគេ​បាន​បន្ត​ទៀត​ថា “​ការប្រកួត​រវាង​ក្រុម​FK Kukesi និង​ក្រុម​Legia បាន​បញ្ចប់​ហើយ។ វា​ប្រហែលជា​ត្រូវ​ប្រកាស​ថា គ្មាន​ការប្រកួត ខណៈ​ដែល​កីឡាករ Duda​ ត្រូវ​នឹង​ដុំ​ថ្ម​របស់​ក្រុម​អ្នកគាំទ្រ​អាល់​បា​នី បែបនេះ”។


ទោះបីជា​យ៉ាងណាក៏ដោយ មិន​មាន​សេចក្តី​ប្រកាស​ណាមួយ​ធ្វើឡើង​ដោយ​សមាគម​បាល់ទាត់ UEFA​នោះទេ ទាក់ទិន​នឹង​ប្រធានបទ​ខាងលើ៕

Post a Comment

 
Top