GuidePedia

0
ក្លិប Newcastle United បាន​បំពេញការ​ចុះហត្ថលេខា​​ជា​មួយ​នឹង​ខ្សែ​ការ​ពារ Chancel Mbemba ពី​ក្លិប Anderlecht​។ ក្លិបនេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា កិច្ច​ព្រម​ព្រៀង​​គ្នា​មួយ​ត្រូវ​បាន​ឈាន​ដល់​ក្នុង​ការ​នាំ​​យក​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ទៅកាន់​​កីឡ​ដ្ឋាន St James’ Park ប៉ុន្តែ ត្រូវ​តែ​រង់​ចាំ​​ការ​ទទួល​បាន​លិខិត​​​អនុ​ញ្ញាត​ឲ្យ​ធ្វើ​ការ​​ងារ​សិន​សម្រាប់​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​កុង​ហ្គោ Mbembaពី​សំណាក់​​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​​អង់គ្លេស​។


Mbemba នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៣នៅ​រដូវ​ក្តៅនេះ​របស់​លោក​គ្រូ​បង្វឹក Steve McClaren បន្ទាប់​ពី​កីឡាករ Georginio Wijnaldum និង Aleksandar Mitrovic ដែល​ជា​អតីត​មិត្ត​រួមក្រុម Anderlecht របស់​គេ ហើយ Mbemba បាន​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​ដែល​មាន​សុពល​ភាព​រយៈពេល​៥​ឆ្នាំ​។

Mbemba បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​​ជា​រីក​រាយ​​ខ្លាំង​ណាស់​ក្នុង​ការ​​ស្ថិតនៅ​ទីនេះ​។ នេះ​​គឺ​ជា​ក្រប​ខ័ណ្ឌលីក​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទ​ន​ភាព​ក្នុង​ការ​ស្លៀក​ពាក់​ឯក​សណ្ឋាន​សម្រាប់​ក្រុម​នេះ និង​លេងក្នុង​លីកនេះ​។ ខ្សែ​ការ​ពារ​រូបនេះ​បា​ប្រាប់​បន្ត​ថា៖ «ខ្ញុំនឹង​ធ្វើ​​រាល់​អ្វី​ៗ​ទាំង​អស់​​ដែល​ខ្ញុំ​អាច​ដើម្បី​​ជួយ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​រីក​រាយ ជួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ និង​​ជួយ​នាំ​យក​សមិទ្ធ​ផល​បន្ថែម​ទៀត​ទៅកាន់ក្រុម​នេះ​។ ខ្ញុំ​ស្គាល់​ក្រុម​មួយ​នេះ​​យ៉ាង​​ច្បាស់​​។

ខ្ញុំ​បាន​ទស្ស​នា​​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ហើយ​ខ្ញុំ​ដឹង​ថា នេះ​គឺ​ជា​ក្រុម​​ដ៏​​ធំ​មួយ​ដែល​មាន​​កីឡាករ​ឆ្នើម​ៗ និង​គ្រូ​បង្វឹក​ម្នាក់​ដ៏​អស្ចារ្យ​»​។ ខ្សែ​ការ​ពា​រ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​មក​​ទី​នេះ​ដើម្បី​ទៅកាន់​ក្លិប Newcastle United ពី​ព្រោះ​វា​ការ​ផ្ទេរ​ដ៏ល្អមួយ​ក្នុង​អាជីព​របស់​ខ្ញុំ​សម្រាប់​ក្លិប​ដ៏​អស្ចារ្យមួយ​។ ខ្ញុំពិត​ជា​រំភើប​សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ​»​៕

Post a Comment

 
Top