GuidePedia

0
កីឡាករខ្សែការពារ David Luiz បានអន្ទង ឲ្យអតីតមិត្តរួមក្រុមខ្សែបម្រើល្បឿន Angel Di Maria មក លេងនៅក្លឹបថ្មី Paris Saint-Germain របស់បារាំង ក្រោយពីលេចលឺថា កីឡាករអាហ្សង់ទីនរូបនេះកំពុងរង្គោះរង្គើនៅក្នុងក្លឹប Manchester United មុនរដូវកាលថ្មីចាប់ផ្តើម ។


ខ្សែការពារក្នុងក្រុមជម្រើសជាតិប្រេស៊ីល David Luiz បានប្រាប់សារព័ត៌មាន BBC ដោយសង្ឃឹម និងជឿជាក់ថា អតីតកីឡាករជើងខ្លាំងរបស់ Real Madrid រូបនេះនឹងមកចូលរួមលេងជាមួយនឹងក្លឹបជើងឯកបារាំង គ្រាដែល Di Maria មិនបានចូលលេងនៅក្នុងក្លឹប បិសាចនៃការប្រកួត លក្ខណៈមិត្តភាពទេសចរណ៍ នៅទឹកដីអាម៉េរិកទាំង៤ប្រកួត រួចមក ។

កីឡាករវ័យ២៨ឆ្នាំ Luiz បានបន្ថែមថា “គាត់តែងតែធ្វើឲ្យទម្រង់លេងក្នុងក្លឹបជាច្រើនមានការប្រែប្រួលជានិច្ច ជាមួយនឹងក្តីសង្ឃឹមថានឹងជួបគាត់នាពេល ឆាប់ៗខាងមុខនេះ គាត់ជាកីឡាករល្អ និងជាមិត្តល្អរបស់ខ្ញុំ” ។

គួររំលឹកដែរថា David Luiz បានលេងជាមួយនឹងខ្សែបម្រើវ័យ២៧ឆ្នាំ Di Maria រយៈពេល៣ឆ្នាំនៅក្នុងក្លឹប ព័រទុយហ្គាល់ Benfica នៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ ២០១០ ។


ជាមួយគ្នានោះដែរគ្រូបង្វឹកក្លឹប Paris លោក Laurent Blanc ក៏បានថ្លែងឲ្យដឹងដែរថា ក្លឹបទាំងពីរជិតឈានដល់ការ ព្រមព្រៀងជាផ្លូវការហើយក្នុងការនាំយក Di Maria មកកាន់ទឹកដីប្រទេសបារាំងក្នុងតម្លៃខ្លួន៤៤លានផោន ហើយអាចនឹងត្រូវបានធ្វើឡើងនៅមុនបិទបញ្ចប់រដូវកាលដោះដូរកីឡាករផងដែរ ៕

Post a Comment

 
Top