GuidePedia

0
អតីតម្ចាស់ជើងឯកឆ្នាំ២០១២ បឹងកេតអង្គរ បានបន្ដកំណត់ត្រាឈ្នះជាបន្ដបន្ទាប់ ក្នុងយុទ្ធនាការប្រកួត សន្សំពិន្ទុជើងទី១ នៃក្របខណ្ឌលីកកំពូលរបស់កម្ពុជា (MCL-2015) ។ ជាក់ស្ដែងម្សិលមិញ បឹងកេត បានបំបាក់ ក្រុមចំណូលថ្មី CMAC ក្នុងលទ្ធផលបច្ចេកទេស ៥-១ នៅលើទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ទន្លេបាទី ដើម្បី បន្ដ ឈរកំពូល តារាង ។


គ្រាប់បាល់ជ័យជំនះរបស់ក្រុមបឹងកេត ដើម្បីទទួលបាន៣ពិន្ទុបន្ថែមពីក្រុម CMAC ក្នុងសប្ដាហ៍ទី៩នេះ គឺធ្វើបាន សម្រេចដោយកីឡាករល្បីឈ្មោះ ចាន់ វឌ្ឍនាកា ៣គ្រាប់ម្នាក់ឯង (Hat-Trick) ខណៈមិត្តរួមក្រុម ឃួន ឡាបូរ៉ាវី និង សុខ ផេង រកបានម្នាក់១គ្រាប់ ។ រីឯគ្រាប់បាល់វាយបករបស់ក្រុម CMAC វិញរកបានដោយ កីឡាករ មួង ផានិត។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ នៅសល់ពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតជើងទី១ នឹងត្រូវបញ្ចប់ហើយ ប៉ុន្ដែគេពុំ ទាន់ឃើញក្រុមណា អាចដណ្ដើម កៅអី កំពូល តារាងពីក្រុមបឹងកេតអង្គរបាននៅឡើយ បន្ទាប់ពីបឹងកេត បន្ថែម៣ ពិន្ទុទៀតនោះ ។ សម្រាប់លទ្ធផល៩ប្រកួតកន្លងមក បឹងកេត បានយកឈ្នះលើ គូ ប្រកួតរហូតដល់ ទៅ៩លើក និងស្មើម្ដង ទទួលបាន២៥ពិន្ទុ និងដេញតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលរកបាន២៥ពិន្ទុដូចគ្នា តែមានគ្រាប់បាល់ ចំ ណេញតិចជាង គ្រាដែលក្រុម CMAC បានរក្សាចំណាត់ថ្នាក់លេខរៀងទី១០ ដដែលដោយមាន៦ពិន្ទុក្នុងដៃ ។

ដោយឡែកលទ្ធផល២ប្រកួតផ្សេងទៀត គឺមានក្រុម Cambodian Tiger បានឡើងទៅឈរនៅលេខរៀងទី៤វិញ បន្ទាប់ពីប្រកួតឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធ ផលបច្ចេកទេស ៤-២ ។ ៩ប្រកួតរបស់ក្រុម Cambodian Tiger គឺឈ្នះ ៤ ចាញ់៣ និងស្មើ២ រកបាន១៤ពិន្ទុ ខណៈដែលក្រុមណាហ្គាវើល បានយកឈ្នះក្រុម ក្រសួងការពារជាតិ ២-១ ប៉ុន្ដែ ក្រុមទាំងពីរបានត្រឹមឈរលេខរៀងទី៧ និងទី៨ ដោយមានពិន្ទុលើគ្នា១ពិន្ទុប៉ុណ្ណោះ ដោយណាហ្គាវើល មាន១២ពិន្ទុ ឯក្រសួង ការពារជាតិ មាន១១ពិន្ទុក្នុងដៃ ៕

Post a Comment

 
Top