GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រដាល់ក្បាច់គុន បុរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ Black Cat នៅលើ សង្វៀន SEA-TV នាថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ ២០១៥ ពេលយប់ខាងមុខនេះ អ្នកប្រដាល់ ម៉ន ព្រំម៉ាញ ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក ប៉ះអ្នកប្រដាល់ថៃ Phun Savath ក្នុងប្រភេទទម្ងន់ ៥៧ គ.ក្រ ខណៈអ្នក ប្រដាល់ ព្រំ សំណាង ក្លឹបកងពលតូចឆ័ត្រយោងលេខ៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃ Toum Tam ក្នុងប្រភេទទម្ងន់ ៧៥ គ.ក្រ ។

អ្នកប្រដាល់ ម៉ន ព្រំម៉ាញ(ឆ្វេង) ប៉ះអ្នកប្រដាល់ថៃ Phun Savath

ម៉ន ព្រំម៉ាញ មានកម្លាំងចិត្តក្នុងការប្រកួត តែខ្វះតិចនិក និងកលល្បិចក្នុងការយកឈ្នះលើដៃគូប្រកួត ហើយអ្នក ប្រដាល់ដែលចូលចិត្តវាយតាមកម្លាំងបាយដែល ទឹកទី១ដល់ទី៣ ប៉ុន្តែចូលដល់ទឹកទី៤ និងទី៥ ព្រំម៉ាញ ឆាប់អស់ កម្លាំងសម្រុកដែលនាំឲ្យគេជួបបរាជ័យនោះ ។ ចំណែក Phun Savath ជាអ្នកប្រដាល់ដែលប្រើ កម្លាំងបាយដែរ តែគេ មានតិចនិក និងបទពិសោធន៍ក្នុងការប្រកួតច្រើន ទោះជាយ៉ាងណា Phun Savath ជាអ្នកប្រដាល់ធ្លាប់យកឈ្នះស្រុក ថៃជាច្រើននាក់ គេដើរចូលឲ្យតែគេវាយទេ ដោយអាងខ្លួនវាយមិនឈឺ ។

កីឡាករ ម៉ន ព្រំម៉ាញ ពិបាកនឹងយកឈ្នះ Phun Savath ដែរ ។ ចំពោះមួយដៃៗរបស់ Phun Savath គឺ ព្រំម៉ាញ អាចនឹងពិបាកទ្រាំ ព្រោះកណ្ដាប់ដៃឡាយខ្លាំង ណាស់ ។ កីឡាករ Phun Savath មានស្នៀតប្រដាល់ល្អ កាយសម្បទា រឹងមាំ និងមានកលល្បិចក្នុងការប្រកួតនៅក្នុងពេលឡើងប្រកួតម្តងៗ ។

កីឡាករ ព្រំ សំណាង ចាត់ទុកថា ជាអ្នកប្រដាល់មានថ្លើមធំបន្តិចហើយ ដែលមានបំណងចង់សាកកម្លាំងជាមួយ Toum Tam ។ សំណាងតាមពិតទៅទើបតែ លេចមុខលេចមាត់នៅលើសង្វៀនមិនយូរប៉ុន្មានទេ តែភាពល្បីល្បាញរបស់គេមាន ការរីកចម្រើនខ្លាំងណាស់ ដោយសារគេមានក្បាច់ប្រយុទ្ធនៅលើសង្វៀនល្អ ចលនាវាយលុករហ័សរហួន ហើយបើនិ យាយពីស្នៀតកែង និងជង្គង់របស់គេវិញក៏សាហាវណាស់ដែរ ។

អ្នកប្រដាល់ ព្រំ សំណាង(ឆ្វេង) ប៉ះអ្នកប្រដាល់ថៃToum Tam

កីឡាករ Toum Tam មានស្នៀតជង្គង់ល្អនោះ ប៉ុន្តែមួយរយៈមកនេះល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេចុះខ្សោយ ជាងមុនបន្តិចហើយ ។ ស្នៀតកែង និងជង្គង់ របស់គេក៏ប្រើការលែងសូវមានប្រសិទ្ធភាពដូចមុនទៀតដែរ ប៉ុន្តែទោះជា យ៉ាងណាក្តី សំណាង បើចង់សាកជាមួយ Toum Tam ក៏មិនមែនជារឿងដែលងាយ ស្រួល ប៉ុន្មានទេ ៕

Post a Comment

 
Top