GuidePedia

0
ខ្សែ​បម្រើ​-ការពារ​កណ្ដាល អាត អូនតូច របស់​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ​១៦ ឆ្នាំ ដែល​អ្នក​គាំទ្រ​​ជា​ច្រើន​បាន​ឃើញ​សមត្ថភាព​របស់​គេ​​លើ​ទីលាន​ប្រកួត បាន​​ក្លាយ​ជា​ប្រធាន​បទ​ចេញ​ពី​មាត់​លោក Ufuk Talay គ្រូ​បង្វឹក​ក្រុម​អូស្ត្រាលី ទោះ​ជា​ក្រុម​កម្ពុជា ប្រកួត​ចាញ់ ៤ ទល់ ០ នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែ កក្កដា ម្សិលមិញ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។


លោក​គ្រូ​បង្វឹក​វ័យ​ ៣៩ ឆ្នាំ​រូប​នេះ​ថា​បន្ថែម​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​លើ​ទម្រង់​លេង​របស់​កម្ពុជា រួម​ទាំង​កីឡាករ​មួយ​ចំនួន ដូចជា កីឡាករ​លេខ ៧ (ត្រៃ វិចិត្រ) កីឡាករ​លេខ ១៨ (សួន សុភ័កត្រា) ជា​ពិសេស​កីឡាករ​លេខ ១២ (អាត អូនតូច)។ ខ្ញុំ​គិត​ថា​គេ​នឹង​មាន​មាន​អនាគត​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​»។

ទន្ទឹម​នឹង​​​លទ្ធផល ៤ ទល់ ០ នេះ​លោក​​ក៏​ថ្ងូរ​ថា​​ពិបាក​រក​គ្រាប់​បាល់​ទៅ​លើ​ក្រុម​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​តង់​ទី២ ដែល​​ក្រុម​មាឌ​ល្អិត​វាយបក​វាយ​បក​វិញ។

កីឡាករ Lachlan Brook រក​គ្រាប់​បាល់​ឱ្យ​អូស្ត្រាលី បាន ២ គ្រាប់​ម្នាក់ឯង ឱ្យ​ក្រុម​​​អូស្ត្រាលី នៅ​នាទី ២ និង នាទី ៤៥ កីឡាករ Jacob Italiano នៅ​នាទី​៣១ និង កីឡាករ Ahmed Sweedan រក​​គ្រាប់​បាល់​បន្ថែម​នៅ​នាទី ៩០ ចុង​តង់ទី២។

ក្រុម អូស្ត្រាលី មីយ៉ាន់ម៉ា សិង្ហបុរី និង កម្ពុជា កំពុង​មាន ៣ ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា តែ​ខុស​គ្រាប់​បាល់​ចំណេញ ស្រប​ពេល​ហ្វីលីពីន មិន​ទាន់​មាន​​ពិន្ទុ​នៅ​ឡើយ​ក្រោយ​ប្រកួត២ លើក​ចាញ់​ទាំង២។


សម្រាប់​កម្ពុជា នៅ​សល់ ២ ប្រកួត​ក្នុង​ដៃ​ទៀត បន្ទាប់​ពី​ឈ្នះ ហ្វីលីពីន ១ ទល់ ០ និង ចាញ់​អូស្រ្តាលី ៤ ទល់ ០ ដោយ​ត្រូវ​ប៉ះ​ក្រុម​សិង្ហបុរី និង មីយ៉ាន់ម៉ា មុន​បញ្ចប់​វគ្គ​ជម្រុះ​ពូល B ក្នុង​ពាន​រង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF BIDC U16 Championship 2015 ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា៕

Post a Comment

 
Top