ក្លិបអេស្ប៉ាញ Valencia បានឈានដល់កិច្ចព្រមព្រៀងគ្នា ជាមួយកីឡាករជម្រើសជាតិបែលហ្សិកវ័យក្មេង Zakaria Bakkali ហើយ ដោយបានចុះកុងត្រារហូតដល់ឆ្នាំ២០២០ កាលពីម្សិលមិញ។
ខ្សែបម្រើស្លាបវ័យ១៩ឆ្នាំ Bakkali បានផ្ទេរពីក្រុមជើងឯកប្រទេសហុល្លង់ PSV Eindhoven ដោយគ្មានតម្លៃខ្លួន ដោយសារកិច្ចសន្យារបស់គេ បានផុតកំណត់។
Bakkali បាននិយាយក្រោយចុះកិច្ចសន្យានៅក្លិបថ្មីនេះថា៖ “វាជាជំហានដ៏ធំមួយ សម្រាប់ខ្ញុំ ដែលបានចូលរួមជាមួយក្លិបដែលមានគុណភាពដូចជា Valencia CF និងបានលេងនៅលីក ដែលមានការប្រកួតប្រជែងគួរឲ្យទាក់ទាញបំផុត។ ខ្ញុំមកកាន់ទីនេះ គឺមកជាមួយនឹងកម្លាំងចិត្តពេញ ដើម្បីខិតខំហ្វឹកហាត់ និងជួយដល់មិត្តរួមក្រុម។ ការមក Valencia CF និង La Liga គឺជាសុបិនក្លាយជាពិតសម្រាប់ខ្ញុំ”។
ខ្សែបម្រើ ដែលធ្លាប់លេងនៅឈុតធំជម្រើសជាតិបែលហ្សិកបាន១ប្រកួតរូបនេះ បានចូលលេងឲ្យ PSV បាន១៦ប្រកួត កាលរដូវកាល២០១៣-២០១៤ និងស៊ុតបាន៣គ្រាប់៕

Post a Comment