GuidePedia

0
កីឡាករសំបូរបទពិសោធន៍ Andrea Pirlo ​នឹង​ក្លាយ​ជា​សមាជិក​សំខាន់​ទី​បី​សម្រាប់​ក្លឹប​ថ្មី​ New York City ​​​បន្ទាប់​ពី​ Frank Lampard ​​​​និង​ David Villa ​​ក្រោយ​ចាកចេញ​ពី​ក្លឹប​ Juventus ​ជា​ផ្លូវការ។


​Pirlo ​​​នឹង​ចុះ​កុងត្រា​រយៈពេល ​១ ​ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប​នៅ​លីក​កំពូល​អាមេរិក​មួយ​នេះ។ ​​តារា​បាល់ទាត់​អន្តរជាតិ​​​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​បាន​សម្ដែង​ចំណាប់អារម្មណ៍​ថា ​”ខ្ញុំ​រង់ចាំ​បទ​ពិសោធន៍​នេះ​ជា​យូរ​មក​ហើយ ​​ហើយ​ពេល​នេះ​ឱកាស​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ពិតៗ”។ ​​​ខ្សែ​បម្រើ​សម្បូរ​បទ​ពិសោធន៍​បន្ត​ថា​​ នឹង​បន្ត​​​​​​ជប់លៀង​ ​អបអរ​​​ និង​ស្វែង​រក​ជ័យជម្នះ​រួម​គ្នា​​សម្រាប់​ក្លឹប​ថ្មី​របស់​ខ្លួន។

ដំណាល​គ្នា​នេះ​​ ​​​ក្លឹប​ Juventus ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​តារា​បាល់ទាត់​វ័យ ​៣៦ ​ឆ្នាំ​​​សម្រាប់​រយៈពេល​បួន​ឆ្នាំ​នៅ​​ទឹកដី​របស់​ខ្លួន​ដោយ​ជួយ​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ​ឈ្នះ​​ពាន​ Serie A ​​បួន​ឆ្នាំ​​ជាប់​គ្នា​ ​និង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League ​ឆ្នាំ​ ២០១៥​​ ​តែ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ Barcelona ​នៅ​កីឡដ្ឋាន​ Olypiastadion ​ក្នុង​ទីក្រុង​ប៊ែរឡាំង។


Pirlo ​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ដំបូង​ឲ្យ​ New York City ​នៅ​​ថ្ងៃ​ទី​ ២៦ ​កក្កដា​ខាង​មុខ ​ពេល​ក្លឹប​របស់​ខ្លួន​បើក​ទ្វារ​ផ្ទះ​ទទួល​ភ្ញៀវ​ Orlando ​​ក្នុង​ប្រកួត​ដំបូង​​​​ពានរង្វាន់​​​ Major Soccer League៕

Post a Comment

 
Top