GuidePedia

0
កីឡាករ​បាល់ទាត់ និង​ Superhero គឺជា​រឿង​​ខុស​គ្នា​ ដោយ​សារ​​កីឡាករ​​បាល់ទាត់​ មាន​ភាព​ច្បាស់​លាស់​ពិត​ប្រាកដ​ រីឯ​ Superhero គឺ​មាន​តែ​នៅ​ក្នុង​ការ​គិត​ស្រមើស្រមៃ​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ យ៉ាងណាក្ដី ក៏​មាន​តារា​បាល់ទាត់​ឆ្នើមៗ​មួយ​ចំនួន​ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ Superhero ដែរ ដោយសារ​តែ​អ្នក​ខ្លះ មាន​រូប​រាង ​កាយ​វិការ​ ឬ​​ឥរិយាបថ​ស្រដៀង​គ្នា​ជា​ដើម។


​​​ខាង​ក្រោម​នេះ គឺជា​តារា​បាល់ទាត់​ទាំង​៧​​នាក់​ ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Superhero៖

១. Cristiano Ronaldo – Batman


តារា​ឆ្នើម​របស់​ក្រុម​ Real Madrid រូប​នេះ ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ Superhero – Batman ​ដោយសារ​របៀប​ឈរ​ស្រដៀង​គ្នា។ Ronaldo ជា​កំពូល​កីឡាករ​ ដែល​មាន​កម្លាំង​ខ្លាំង​ មាន​​ទេពកោសល្យ​​ល្អ​ និង​​​បច្ចេកទេស​ល្អ​ថែម​ទៀត។

២. Lionel Messi – Superman


តារា​ឆ្នើម​ក្រុម​ FC Barcelona ​គឺជា​កំពូល​កីឡាករ​ ​ដែល​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ស្ញប់ស្ញែង​នៅ​ក្នុង​ពិភព​បាល់ទាត់ ដោយ​អ្នក​ខ្លះ​ថែម​ទាំង​លើក​ឡើង​ថា ប្រហែល​ជា​មនុស្ស​មក​ពី​ភព​ក្រៅ​ទៀត​ផង​ ដោយ​សារ​មាន​ទេពកោសល្យ​​អស្ចារ្យ ហើយ​ក៏​​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Superman។

៣. Zlatan Ibrahimovic – Iron Man


កំពូល​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​ដំបង របស់​ក្រុម​ PSG រូប​នេះ គឺជា​កីឡាករ​ដែល​មាន​ជំនឿ​​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ និង​តែង​ប្រៀប​ធៀប​ខ្លួន​​ឯង​នឹង​ព្រះ​ជា​ម្ចាស់។ ​ក្រៅ​ពី​ការ​ប្រកួត​លើ​ទីលាន​ ​Zlatan ក៏​តែង​តែ​ជួយ​ដល់​បរិច្ចាគ​ទៅ​ដល់​ស្រុក​កំណើត​ខ្លួន​ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​បន្ថែម និង​ជួយ​ដល់​អង្គការ​សប្បុរស​ធម៌​ញឹក​ញាប់​ផង​ដែរ ដូច្នេះ​ទើប​គេ​ប្រដូច​ទៅ​នឹង​ Iron Man។

៤. Cesc Fabregas – Professor X


Professor X គឺជា​អ្នក​ដែល​មាន​គំនិត​ខ្លាំង​កំពូល។ គាត់​អាច​យល់​ពី​គំនិត​របស់​មនុស្ស​ គ្រប់គ្រង​​ពួកគេ​បាន​ទៀត​ផង​ រីឯ​​ខ្សែ​បម្រើ​ Cesc Fabregas ​របស់​​ក្រុម​ Chelsea ក៏​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Superhero នេះ​ដែរ ដោយសារ​តែ តារា​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ យល់​ពី​ការ​ប្រកួត​បាន​ច្បាស់ និង​រហ័ស​បំផុត ក្នុង​ការ​បញ្ចូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម។

៥. Luis Suarez – Sabretooth


Sabretooth គឺជា​តួអង្គ​ ដែល​មាន​ក្រចក​វែងៗ និង​មាន​ធ្មេញ​ស្រួច​ៗ ដូច្នេះ​​ទើប​គេ​ប្រដូច​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Luis Suarez ​របស់​ក្រុម​ FC Barcelona ​ដែល​មាន​ធ្មេញ​មុត​ស្រួច​ ​ទៅ​នឹង​ Superhero មួយ​នេះ។

៦. Gareth Bale – Flash


​Flash ជា​តួអង្គ​កំពូល​រត់​លឿន​ គ្មាន​គូ​ប្រៀប​​ ដូច្នេះ​ទើប​គេ​ប្រៀប​ប្រដូច​តារា​ឆ្នើម​ Gareth Bale ទៅ​នឹង​ Superhero មួយ​នេះ ដោយសារ​តែ​ខ្សែ​បម្រើ​ក្រុម​ Real Madrid រូប​នេះ មាន​ល្បឿន​លឿន​បំផុត ហើយ​ល្បឿន​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ក្រុម​ជា​ច្រើន​ខ្លាចរអា កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ។

៧. Hulk – Hulk


កីឡាករ​ប្រេស៊ីល​ Givanildo Vieira de Sousa ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា Hulk ​គឺ​ដោយសារ​តែ​មាន​មាឌ​ធំ នឹង​សាច់​ដុំ​ធំ​ៗ​​ស្រដៀង​​ទៅ​នឹង​​តួអង្គ​ superhero Hulk ​ដូច្នេះ​ទើប​អ្នកគាំទ្រ​នៅ​ជប៉ុន បាន​ហៅ​ថា Hulk ក៏​ជាប់​រហស្សនាម​នេះ មក​ទល់​បច្ចុប្បន្ន៕

Post a Comment

 
Top