GuidePedia

0
កីឡាករខ្សែប្រយុទ្ធដែលបានជួយឲ្យក្លឹបតោ ខៀវ Chelsea ឈ្នះជើងឯកពានរង្វាន់ UEFA Champions League លើកទី១ជាប្រវត្តិសាស្រ្តឆ្នាំ២០១២ Didier Drogba បានសម្រេចចិត្តដើរចេញពីក្លឹបតោខៀវ Chelsea បន្ត ទៀតហើយ ដោយផ្លាស់ទៅលេងឲ្យក្លឹបអាជីពរបស់ប្រទេសកាណាដា Montreal ។


ការបន្តលេងនៅទឹកដីនៃកីឡដ្ឋាន Stamford Bridge ត្រឹមតែ១រដូវកាលក្នុងឆ្នាំ២០១៤-២០១៥ ជាមួយនឹងការជួយឲ្យ Chelsea ឈ្នះពាន Premier League និង Capital One Cup ដែរនោះ បន្ទាប់ពីបានចាកចេញពីក្លឹប Galatasaray ឆ្នាំទៅមកនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លឹបកំពូលកាណាដា ដែលលេង នៅក្របខណ្ឌកំពូល Major League Soccer ។

តារាឆ្នើម វ័យ៣៧ឆ្នាំ ជនជាតិកូតឌីវ័រ Drogba បានបង្ហាញទម្រង់លេងយ៉ាងល្អនៅទឹកដីអង់គ្លេស ដោយបានជួយឲ្យ Chelsea ឈ្នះពាន Premier League បាន៤ដងពីការចូលលេងសរុបបានចំណួន៣៨១ប្រកួត ហើយក៏ជាកីឡាករខ្សែ ប្រយុទ្ធចូលលេងបាន១០៥ប្រកួត និងស៊ុតបញ្ចូលទី បាន៦៥គ្រាប់ច្រើន ជាង គេផងដែរក្នុងជម្រើសជាតិកូតឌីវ័រ ។


Drogba បានកំពុងតែដើរតាមលំអានរបស់កីឡាករ Frank Lampard, Steven Gerrard, Andrea Pirlo និង David Beckham ដែលបញ្ចប់អាជីពចុង ក្រោយ នៅទឹកដីប្រទេសកាណាដា និងអាម៉េរិក គ្រាដែលក្លឹប Montreal បានលេងដ៏ អន់បំផុត និងធ្លាក់ដល់បាតតារាងកាលពីឆ្នាំ២០១២ ៕

Post a Comment

 
Top