GuidePedia

0
នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កក្កដា ​ឆ្នាំ​២០១៥​នេះ​ ទស្សនិកជន​អ្នកគាំទ្រ​ និង​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា នឹង​បាន​ឃើញ​កីឡាករ​​ឆ្នើម​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចាន់ វ​ឌ្ឍ​នាកា បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី The Football Show ដែល​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​BTV ថ្ងៃ​អង្គារ​នេះ ។​


ចំពោះ​កម្មវិធី​ដែល​ទើប​បង្កើត​ឡើង​ថ្មី​មាន​ឈ្មោះថា The Football Show គឺជា​កម្មវិធី​ដំបូង​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ផ្ដោត​ទៅ​លើ​វិស័យ​កីឡាបាល់ទាត់។

ដោយឡែក សម្រាប់​ថ្ងៃ​អង្គារ​នេះ ​គឺ​មាន​វត្តមាន​របស់​កីឡាករ ចាន់ វ​ឌ្ឍ​នាកា ចូល​ខ្លួន​មក​បង្ហាញ​ប្រាប់​ពី​ជីវប្រវត្តិ​នៃ​ការសិក្សា និង​អាជីព​កីឡា​បាល់ទាត់ ព្រមទាំង​មាន​សំនួរ​ជាច្រើន​ទៀត​សួរនាំ​ទាក់ទង​ជីវិត​ប្រចាំថ្ងៃ​របស់​គាត់។

ដូច្នេះ​ ទស្សនិកជន​អ្នកគាំទ្រ​ សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ BTV នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នេះ​តទៅ៕

Post a Comment

 
Top