GuidePedia

0
ក្រុមជើងឯករបស់អង់គ្លេសតោខៀវ Chelsea នឹងមានជំនួប ដ៏ស្វិតស្វាញបំផុតនាម៉ោង ៧៖០៥នាទី ព្រឹកស្អែកនេះ (ម៉ោងនៅកម្ពុជា) ពេលជួបជើងឯកទ្វីបអឺរ៉ុប FC Barcelona ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅទឹកដី នៃសហរដ្ឋ អាម៉េរិក ។


ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកឆ្នើមពិភពលោក Jose Mourinho បានធ្វើឲ្យក្រុម Chelsea រឹតតែមានទំនុកចិត្ត និងបានឈ្នះពាន២កាលពីរដូវកាលមុនគឺ ពាន Premier League និង Capital One Cup និងលេងពេញជើងល្អ ណាស់ពុំមានក្រុមណាមួយបំបាក់បានដោយស្រួលៗឡើយ និងបន្តធ្វើបានល្អដដែលជួប ក្រុម ជើងឯកអេស្ប៉ាញអ្នកមាន បុណ្យ Barcelona ក្នុងទឹកដីកណ្តាល ដែលជាការប្រកួតមិត្តភាពលើកទី៣ ក្នុងដំណើរទស្សនកិច្ចទេសចរណ៍មុនរដូវ កាលថ្មី ចាប់ផ្តើម នាដើមខែក្រោយនេះហើយ ។

Chelsea ៖

១ ប្រកួតបើកឆាកដំបូងរបស់ Chelsea បានចាញ់ក្រុមម្ចាស់ផ្ទះ New York Red Bulls ស្ពឹកមុខដោយលទ្ធផល បច្ចេក ទេស ៤-២ តែបានទទួលជ័យជំនះវិញ ដោយ បាល់ប៉េណាល់ទី ៦-៥ វិញពេលជួបក្រុមជើងឯកមកពីបារាំង Paris Saint-Germain ក្រោយប្រកួតពេញម៉ោងមានលទ្ធផលស្មើ ១-១ ។

Barcelona ៖

ងាកមកមើល FC Barcelona វិញ២ប្រកួតក្នុងមិត្តភាពបានលេងឈ្នះក្រុមរបស់អាម៉េរិក LA Galaxy ២-១ មុនមកចាញ់ក្រុមខ្លាំងរបស់អង់គ្លេស Manchester United ៣-១ វិញនោះ ។ ការអវត្តមានរបស់កីឡាករ ខ្សែប្រយុទ្ធលំដាប់ លេខ១ Lionel Messi ដោយបានជំនួសដោយមិត្តរួមក្រុម Luis Suarez និងខ្សែប្រយុទ្ធ ដូចគ្នា Neymar បានធ្វើឲ្យ ទម្រង់លេងរបស់ក្រុមលោក Luis Enrique ដែលឈ្នះពានដល់ទៅ៣រហូត ដល់ទី៣នារដូវកាលមុនគឺ La Liga, Copa del Rey និង Champions League ៕

Post a Comment

 
Top