អ្នកប្រដាល់ Sergey Kovalev ហាក់បីដូចជាមានបញ្ហាតិចតួចខ្លាំងណាស់ នៅពេលដែលជួបជាមួយគូប្រកួត Nadjib Mohammedi ក្រោយពីផ្តួលកីឡាករម្នាក់នេះឲ្យសន្លប់នៅក្នុងទឹកទី៣កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនៅលើសង្វៀន Mandalay Bay Hotel ទីក្រុងឡាសវេហ្គាស់សហរដ្ឋអាមេរិក ដើម្បីការពារបានខ្សែក្រវាត់ទម្ងន់ធ្ងន់ Light Heavyweight។
កីឡាករមិនធ្លាប់ដែលមានប្រវត្តិចាញ់គេមកពីប្រទេសរុស្ស៊ីម្នាក់នេះ បានធ្វើឲ្យកីឡាករ Mohammedi ដួលម្តងរួចមកហើយនៅក្នុងទឹកទី២ ជាមួយនឹងការឲ្យកណ្តាប់ដៃស្តាប់លឿនដូចផ្លេកបន្ទោររបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Mohammedi នៅតែបន្តស៊ូដល់ទីបញ្ចប់ក្នុងនាមជាអ្នកប្រយុទ្ធអាជីពមិនចេះរាថយម្នាក់ ជាហេតុធ្វើឲ្យការប្រកួតបន្តដល់ទឹកទី៣ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាល Kenny Bayless ចូលទៅបញ្ចប់ការប្រកួតនៅនាទី២ និង៣៨វិនាទីក្នុងទឹកនោះតែម្តង ក្រោយពីមើលឃើញស្ថានភាពរបស់គាត់ច្បាស់ជាមិនអាចទៅរួចបានទៀតនោះ។
ក្រោយការប្រកួតចប់ អ្នកផ្គូផ្គង Kathy Duva បាននិយាយថា កីឡាករ Kovalev នឹងវិលត្រឡប់មកកាន់សង្វៀនម្តងទៀតនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីក្រុងមូស្គូ ហើយច្បាស់ណាស់ថា នឹងត្រូវជួបជាមួយកីឡាកររួមជាតិ Artur Beterbiev។
លោក Duva បានបញ្ជាក់ទៀថា ជាការពិតណាស់ថា កីឡាករ Sergey ចង់ឡើងសង្វៀននៅក្នុងប្រទេសរុស្ស៊ី ដែលជាទឹកដីកំណើតផ្ទាល់របស់លោកនោះ៕

Post a Comment