GuidePedia

0
ទោះបី​ជា​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ប៉ុន្មាន​ប្រកួត​កន្លង​មក​ក៏​ដោយ​ ក៏​គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ Manchester​ United​ លោក​ Louis van​ Gaal ​បាន​ទទួល​ស្គាល់​ដែរ​ថា​ ក្រុម​របស់​លោក​នៅ​តែ​ត្រូវ​ការ​ទិញ​ កីឡាករ​ជើង​ខ្លាំង​ ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​ដដែល។​


ស្រប​គ្នា​នឹង​ខណៈ​ពេល​ដែល​ Angel ​Di Maria​ ជិត​ដើរ​ចេញ​ពី​ក្លឹប​ លោក​ Van Gaal​ កំពុង​សម្លឹង​រក​កីឡាករ​ ដែល​ល្បី​ និង​មាន​ទេពកោសល្យ​ខ្លាំង​ ដើម្បី​យក​មក​ជំនួស​រូបគេ​ និងដើម្បី​ពង្រឹង​ដល់​​ក្រុម។​

ខាងក្រោម​នេះ​ ជា​បេក្ខភាព​កីឡាករ​បាល់ទាត់​ឆ្នើមៗ​ ចំនួន​៥​រូប​ ដែល​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​របស់​លោក​ Van Gaal​ ដូច្នេះ​សូម​មើល​ទាំង​អស់​គ្នា​ទៅ​មើល​ថា​ មាន​អ្នកណា​ខ្លះ ហើយ​អ្នក​ណាដែល​សាក​សម​ជាមួយ​ Man Utd ជាងគេ​!​

Thomas Muller


មាន​អាយុ​ត្រឹម​២៥​ឆ្នាំ​ប៉ុណ្ណោះ​ កីឡាករ​ Thomas​ Muller​ សញ្ជាតិ​អាល្លឺម៉ង់​ បាន​ឈ្នះ​ពានរង្វាន់​ស្ទើរតែ​គ្រប់​បែប​យ៉ាង​ទៅ​ហើយ​ សម្រាប់​ទាំង​ការ​លេង​ឲ្យ​ក្លឹប​ និង​ក្រុមជម្រើសជាតិ​ ទាំងនេះ​គឺ​ជា​ចំណុច​ដ៏​ពិសេស​មួយ​ ដែល​ធ្វើឲ្យ​រូបគេ​ស្ថិត​ក្នុង​បញ្ជី​ពិសេស​របស់​ លោក​ Van Gaal។​

Pedro


កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ធ្លាប់​ជា​កីឡាករ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​យុគ​របស់​លោក​ Pep Guardiola​ កាល​នៅ​ជា​គ្រូ​បង្វឹក​ Barcelona ​ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​ ក្រោយពេល​ Luis Suarez​ បាន​មក​ដល់​ គឺ​រូបគេ​បាត់បង់​ឱកាស​ក្នុង​ការ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ ហើយ​មាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​ ក្នុង​ការ​ចូលលេង។​ ដូច្នេះ​ជា​ដំណោះស្រាយ​ គឺ​មាន​តែ​អន្ទងចិត្ត​ Man Utd​ មក​យក​រូបគេ​ទៅ​លេង​តែ​ប៉ុណ្ណោះ។​

Mario Gotze​


កីឡាករ​លេង​ក្នុង​ដំណែង​ខ្សែ​បម្រើ​រូប​នេះ​ ហាក់​ដូចជា​បាន​ជួប​ការ​លំបាក​បន្តិច​ ចាប់​តាំង​ពី​រូបគេ​ចាកចេញ​ពី​ Borussia ​Dortmund​ មកលេង​ឲ្យ​ Bayern Munich​ ព្រោះ​អ្វី​ៗ​គ្រប់​យ៉ាង គឺ​ខុស​ពី​ការ​រំពឹង​ទុក​ ជាពិសេស ​Gotze ​ថែម​ទាំង​ទទួល​បាន​ការ​រិះគន់​ច្រើន​ទៀត​ផង​ អាស្រ័យហេតុនេះ​ ការ​ដើរ​ចេញ​ពី​ក្លឹប​អាច​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​មួយ។​

Robert Lewandowski​


ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​២​រូប​របស់​ក្លឹប​ Robin van​ Persie ​និង​ Radamel​ Falcao ​បាន​ចាកចេញ​ទៅ​ មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ Manchester​ United ​កំពុង​សម្លឹង​មើល​កីឡាករ​ Robert ​Lewandowski​ របស់​ Bayern Munich​ មកជំនួស​ ព្រោះ​មាន​ដំណឹង​ខ្សឹបខ្សៀវ​មក​ថា​ រូបគេ​នឹង​លោក​ Guardiola​ ហាក់​ដូចជា​មិន​សូវ​ត្រូវ​គ្នា​ ហើយ​ក្នុង​នោះ​គ្រូ​បង្វឹក​អេស្ប៉ាញ​មួយ​នេះ​ ក៏​មិន​សូវ​ចង់​បាន​ Lewandowski​​ ប៉ុន្មាន​ដែរ​ កាល​ពី​រដូវ​កាល​មុន។​

Gareth Bale


ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​របស់​ Real Madrid ​ទៅលើ​ Bale​ គឺ​មាន​ន័យ​ថា​ រូបគេ​ត្រូវ​តែ​មាន​អ្វី​តប​ស្នង​មក​ឲ្យ​ក្លឹប​វិញ​ តែ​ផ្ទុយ​ទៅ​វិញ​ រូបគេ​បាន​ជួប​ពេល​វេលា​ដ៏​អាក្រក់​មួយ​ កាល​ពី​រដូវ​កាល​មុន​ ដោយ​សារ​បាត់បង់​ជំនឿ​ចិត្ត​ពី​អ្នកគាំទ្រ។​

ទន្ទឹម​គ្នា​នោះ​ គ្រូ​បង្វឹក​ថ្មី​របស់​ Real Madrid​ លោក​ Rafa Benitez ​បាន​សន្យា​ថា​ នឹង​ជួយ​ឲ្យ​ Bale​ លេង​ក្នុង​ទម្រង់​ល្អ​ឡើង​វិញ​ តែ​បើ​ផែនការណ៍​នេះ​បរាជ័យ​ តើ​អនាគត​របស់​គេ​នឹង​ទៅ​ជា​យ៉ាងណា​វិញ?​ ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ តម្លៃ​ខ្លួន​របស់​ Bale​ ក៏​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ ហើយ​រូបគេ​ក៏​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ របស់​ក្លឹប​បាល់ទាត់​ធំៗ​ជាច្រើន​ដែរ​ ក្នុង​នោះ​ក៏​មាន​ Manchester​ United​ ដែរ។

Post a Comment

 
Top