អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប នឹងត្រៀមជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅក្នុងកម្មវិធីប្រដាល់ពេលរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ លើសង្វៀនSEA-TV ខាងមុខនេះ។ ក្នុងនោះ យ៉េន ឌីណា អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Chhouy Chhai។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
អ្នកប្រដាល់ថៃChhouy Chhai ដែលមកជួប យ៉េន ឌីណានេះ មិនដែលមកប្រកួតនៅកម្ពុជាទេកន្លងមក។ តាមលោក ញាណ សុធី អ្នកចាត់ចែងម្នាក់ក្នុងកម្មវិធីប្រដាល់SEA-TV នេះបានឲ្យដឹងថា Chhouy Chhaiនេះ នៅស្រុកថៃ គេជាជើងខ្លាំងមួយរូបដែរ នៅក្នុងប្រភេទទម្ងន់៦០គ.ក្រនេះ។ ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថាអាចឈ្នះ យ៉េន ឌីណា នោះឡើយ។
យ៉េន ឌីណា ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់បំបាក់ថៃ និងអឺរ៉ុបអស់ប្រមាណជាង១០នាក់មកហើយ។ ឌីណា វាយជាមួយថៃដូចវាយជាមួយខ្មែរគ្នាឯងអីចឹង គឺគ្មានញញើតខ្លាចអ្វីបន្តិចទេ។ គេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។
ទោះជាបែបនេះក្ដី មិនទាន់ហ៊ានសន្និដ្ឋានថា យ៉េន ឌីណា ជួបសំណាងល្អនៅក្នុងការប្រកួតជាអ្នកប្រដាល់ថៃChhouy Chhai នេះឡើយ? ឌីណា គេទើបតែការពារខ្សែក្រវាត់ CBFបានដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយបានយកឈ្នះអ្នកប្រដាល់ថៃMaknamsar Suvanphakdy ដែលមកដណ្ដើមនោះដោយពិន្ទុ។
ឌីណា ធ្លាប់ឡើងប្រកួតចំនួន៦៥ដង ឈ្នះ៦២ដង និងចាញ់៣ដងប៉ុណ្ណោះ។ ចំពោះ Chhouy Chhai វិញ មានប្រវត្តិប្រកួតតិចជាង ឌីណា ទេ គឺចំនួន៥៧ដង ឈ្នះ៥១ដង និងចាញ់៦ដង។ ចាំមើល រវាង យ៉េន ឌីណា និង Chhouy Chhai តើនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?
អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា គឺ ឡៅ ចន្ទ្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ឈ្មោះBin Yai។ ពួកគេពីរនាក់នេះជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ។
ឡៅ ចន្ទ្រា ដែលមានឈ្មោះបោះសំឡេងនៅកម្ពុជា និងទើបតែបំបាក់ថៃPlangrak Or.Yuthchai ក្នុងទឹកទី២ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥កន្លងមកនោះ ត្រូវបានគេផ្ដល់ឧកាសឲ្យឡើងប្រកួតជាមួយអ្នកប្រដាល់ថៃម្ដងទៀត។
នេះជាលើកទី១០សម្រាប់ ឡៅ ចន្ទ្រាហើយ ដែលឡើងប្រកួតជាមួយអ្នកប្រដាល់ថៃនោះ។ ក្នុងចំណោមអ្នកប្រដាល់ថៃទាំង៩នាក់ ដែលគេជួបកន្លងមកនោះ ចន្ទ្រា វាយឈ្នះ៧នាក់ ស្មើ១នាក់ និងចាញ់១នាក់។ ឡៅ ចន្ទ្រា មានផ្លែល្អណាស់ ដូច្នេះអ្នកប្រដាល់ថៃ Bin Yai ប្រហែលជាគ្មានវាសនាបានឈ្នះនោះឡើយ។
តែយ៉ាងណា អ្នកប្រដាល់ថៃ Bin Yai នេះ មិនធម្មតាឡើយ។ បើតាមលោក ញាណ សុធី ឲ្យដឹងនោះថា គេជាម្ចាស់ខ្សែក្រវាត់ដែលមានសមត្ថភាពបច្ចេកទេសប្រដាល់ខ្ពស់គួរសមដែរ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត៦៣ដង ឈ្នះ៥៦ដង ចាញ់០៦ដង និងស្មើ០១ដង ខណៈដែលឡៅ ចន្ទ្រា គេមានប្រកួត៥០ដង ឈ្នះ៤៧ដង ចាញ់២ដង និងស្មើ០១ដង។
ចាំមើល រវាង ឡៅ ចន្ទ្រា និង Bin Yai តើអ្នកណាជាអ្នកឈ្នះសម្រាប់ការជួបប្រកួតគ្នានេះ? ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ គង់ សំបូរ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំងមកពីខេត្តបាត់ដំបង គឺ ហេង វាសនា ក្លិបព្រៃទទឹង។ ជាលើកទី២ហើយ ដែលសំបូរជួបជើងខ្លាំង ហេង វាសនា នេះ ព្រោះជួបគ្នាលើកមុន(៣១ឧសភា២០១៥) សំបូរ បានចាញ់ក្រោមកណ្ដាប់ដៃរបស់ ហេង វាសនា ដោយពិន្ទុ។
ហេង វាសនា ប្រមាណ១០ប្រកួតចុងក្រោយនេះ គេវាយមិនដែលចាញ់ឡើយ។ ប្រកួតលើកចុងក្រោយនេះ វាសនា បានបំបាក់ ញ៉េ សិទ្ធ អ្នកប្រដាល់ក្លិបអេភូថងកីឡាក្នុងទឹកទី៤។ គង់ សំបូរ វិញ ត្រូវបានគេចាត់ទុកថាជាជើងខ្លាំងមួយរូបដែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ។ គេឡើងប្រកួតកន្លងមក ភាគរយតិចតួចណាស់ដែលចាញ់នោះ។ ការប្រកួតលើកចុងក្រោយនេះ វាយឈ្នះឆាយ មាស អ្នកប្រដាល់ជើងចាស់ក្លិបសំរោងកោងខេត្តបាត់ដំបងដោយពិន្ទុ។
ដូច្នេះចាំមើលលើកនេះ គង់ សំបូរ អាចសងសឹកយកឈ្នះ ហេង វាសនា បានវិញ ឬអត់? គឹម វាសនា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយ សេក គឹមភាព អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប។ ២នាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ មិនដឹងថានរណាជាអ្នកឈ្នះនោះទេ ដោយសារពួកគេទាំងពីរ ពុំដែលជួបគ្នាទេកន្លងមក៕

Post a Comment