GuidePedia

0
យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ល្បី "Tutto Sport"​ ​របស់​អ៊ីតាលី បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ទី 20 ខែ​កក្កដា​​ថា Fernando Llorente ​ខ្សែ​ប្រយុទ្ធ​រាងខ្ពស់ ជនជាតិ​អេស្ប៉ាញ​របស់ក្រុម Juventus ក្លឹបយក្ស​ក្របខ័ណ្ឌ Serie A បានផ្ទេរទៅលេងឲ្យ Real Madrid ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ញហើយ ។


គ្រូបង្វឹក​ថ្មី​លោក Rafael Benitez របស់"អធិរាជពណ៌ស​" ចង់​​បានខ្សែ​ប្រយុទ្ធវ័យ 30 ឆ្នាំ​រូប​នេះ​មក​បន្ថែម​នៅទម្រង់លេងថែមទៀត​ ។ ប្រព័ន្ធ​ផ្សព្វផ្សាយដែនដី macaroni ​បាន​រាយការណ៍​ថាក្រុម"សេះបង្កង់​" Juventus បាន​ចាប់ផ្តើមបើកតុ​ចរចា​ក្នុង​ការ​ទិញ - លក់​ ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Athletic Bilbao នេះហើយ និង​ប្រហែល​ជា​ត្រូវ​បាន​បញ្ចប់​នៅ​ចុងស​ប្តា​ហ៍​នេះ​ផងដែរ។

Llorente ​បាន​ក្លាយ​​​ទៅ​ជាកីឡាករ​ដែលអស់អនាគតហើយនៅក្នុងទឹកដី Turin ក្រោយ​ពី​កម្រ​នឹង​ទទួល​បាន​ឱកាស​ដើម្បី​បង្ហាញថ្វីជើងសោះនៅ​រដូវ​កាល​មុន​។

ខណះដែល​រដូវ​កាលនេះ​​ក្លិប Juventus ក៏បានទិញខ្សែ​ប្រយុទ្ធថ្វីជើងល្អៗចូលមកក្លឹបកាន់តែច្រើនទៀតផង ដូចជា Mario Mandžukić ​, Paulo Dybala និង កីឡាករ Simone Zaza ផង​ដែរ ​។

Post a Comment

 
Top