GuidePedia

0
គ្រូ​បង្វឹក​ក្លឹប​បិសាច​ក្រហម​លោក Louis van Gaal បាន​បញ្ជាក់​ថា​លោក​ នឹង​ឲ្យ Rooney លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដូច​ពី​មុន​វិញ​។​ នេះ​បើ​តាម​គេហទំព័រ​Dailymail បាន​ចុះ​ផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ។


បន្ទាប់​ពី​ត្រូវ​គ្រូ​បង្វឹក​បាន​ដាក់​ឲ្យ​នៅ​លេង​ជា​ខ្សែ​បម្រើ​កាល​ពី​រដូវ​កាល​មុន​​ ប្រធាន​ក្រុម​ Man Utd ​រូប​នេះ​ត្រូវ​បាន​ប្ដូរ​មក​លេង​ជា​ខ្សែ​ប្រយុទ្ធ​ ដែល​ជា​ជំនាញ​ស៊ីន​របស់​ខ្លួន​កាល​ពី​ដើម​រៀង​មក​ ពេល​ដែល​រដូវ​កាល​ថ្មី​នេះ​ចូល​មក​ដល់។

បន្ថែម​ពី​នេះ​គេហទំព័រ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ United កំពុង​តែ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ចំ​តួ​ ពី​បី​នាក់​បន្ថែម​ទៀត​ ស្រប​ពេល​រដូវ​ដោះ​ដូរ​កីឡាករ​ឈាន​មក​ដល់​ទី​បញ្ចប់​ឆាប់​នេះ​ ដើម្បី​មក​ជំនួស​កន្លែង​ Radamel Falcao និង Robin van Persie។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គោល​បំណង​របស់​លោក Van Gaal ​និង​ CEO ​របស់​ក្លឹប​លោក Ed Woodward ដែល​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ដល់​ទៅ​៤​នាក់​នេះ​ បាន​ហួស​ពេល​ទៅ​ហើយ​ ប៉ុន្តែ​ពួក​គេ​ជឿជាក់​ថា​ Rooney​ នឹង​អាច​រ៉ាប់រង​ធ្វើ​ជា​ទ័ពស្រួច​ជួរ​មុខ​ក្នុង​ការ​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​បាន​ដូច​ដើម​ក្នុង​រដូវ​កាល​ថ្មី​នេះ។

សម្រាប់​ The Red Devil ដែល​មាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ដល់​ទៅ​បី​នាក់​គឺ​​ Memphis Depay Angel di Maria និង​ Juan Mata ស្រាប់​ហើយ​នោះ​ នឹង​អាច​ជួយ​Rooney ក្នុង​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ហាក់​ដូច​ជា ​មាន​ទម្រង់​លេង​កើន​ឡើង​ទៅ​វិញ ​កាល​ពី​រដូវ​កាល​មុន ​ទោះ​បី​ជា​លេង​ក្នុង​ដំណែង ​ខ្សែ​បម្រើ​ផង​ប្រយុទ្ធ​ផង​ក៏​ដោយ​ៗ ​អាច​រក​គ្រាប់​បាល់​បាន​១៤​គ្រាប់​ផង​ដែរ។

Post a Comment

 
Top