GuidePedia

0
Paris Saint ក្លិប​មហាសេដ្ឋីក្នុងក្របខ័ណ្ឌ Ligue1 របស់បារាំងមានព័ត៌មានផ្សព្វផ្សាយថា បាន​យល់​ព្រម​លក់កីឡាករ Zlatan Ibrahimović ខ្សែប្រយុទ្ធមុតស្រួច របស់ខ្លួន ឲ្យត្រឡប់​ទៅក្លឹបចាស់របស់គាត់វិញហើយ គឺក្លឹប "បិសាច​ក្រហម - ខ្មៅ​" AC Milan របស់​ប្រទេស​អ៊ីតាលី​ នេះបើតាមរបាយ​ការណ៍​ពី​ថ្ងៃច័ន្ទ​ទី 20 ខែ​កក្កដាកន្លងមកនេះ ​។


ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ស៊ុ​យ​អែ​ដ​បាន​ផ្លាស់​ពី​ក្រុម AC Milan មកលេង​អោយ​ក្លឹប​ Paris បី​ឆ្នាំ​កន្លងមក​ហើយ​ប៉ុន្តែ​ពេល​នេះ​វា​ហាក់​ដូច​ជា​ Ibrahimovic នឹងកំពុង​តែវិលត្រឡប់​ទៅ​កាន់ទឹកដី San Siro ​ម្តង​ទៀត​។ បើតាមរបាយការណ៍បានឲ្យដឹងថាក្រុម Paris ​យល់ព្រម​ព្រលែង​ខ្សែ​ប្រយុទ្ធកំពូល​ល្បិចរូបនេះ​ឲ្យទៅ"បិសាច​ក្រហម - ខ្មៅ​" ហើយ បន្ទាប់​ពីចប់ការប្រកួតក្របខ័ណ្ឌ France Super Cup​ ប៉ុន្តែតម្លៃខ្លួនមិនទាន់មានការ​បញ្ជាក់មួយ​ណាច្បាស់លាស់​នោះ​ទេ​។

ក្រុម PSG ត្រូវប្រកួតជាមួយ​នឹងក្រុម Lyon ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា​ នៅ​ថ្ងៃ​ទី 1 ខែ​សីហានេះ ​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​នេះ​កីឡាករ Ibrahimovic នឹង​ត្រូវ​បាន​អនុញ្ញាត​​ឲ្យចូល​រួម​ក្នុង​ក្រុម AC Milan ជាផ្លូវការផងដែរ។

ខ្សែ​ប្រយុទ្ធរបស់​ស៊ុ​យ​អែ​ដ​រូបនេះ​បាន​ធ្វើ​កិច្ចសន្យា​ព្រម​ព្រៀង​ឯកជន​ជាមួយ​ក្លឹបថ្មីហើយ គឺ​រយៈពេល 3 ឆ្នាំ​ ជាមួយ​នឹង​ប្រាក់​ឈ្នួល 7,5 លាន​អឺ​រ៉ូ ក្នុង​មួយ​ឆ្នាំ​នេះ​។ សម្រាប់កីឡាករ Ibrahimovic ធ្លាប់លេង​ឲ្យ ក្លឹប AC Milan បាន 59ប្រកួត ក្នុង​អំឡុង​​ឆ្នាំ 201​​0 ដល់​ឆ្នាំ 201​​2 និង​ស៊ុត​បញ្ចូល​ទី​បាន 42 គ្រាប់​ផងដែរ ។

Post a Comment

 
Top